ព័ត៌មានជាតិ
ចាន់ វឌ្ឍនាកា មិនមានឈ្មោះជម្រើសជាតិកម្ពុជា ជម្រុះបាល់ទាត់ពិភពលោកនៅបារ៉ែន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញឈ្មោះកីឡាករ២៤រូប សម្រាប់ត្រៀមប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២នៅបារ៉ែនខែមិថុនាខាងមុខ។
បញ្ជីឈ្មោះកីឡាករជម្រើសជាតិទាំង ២៤ រូប គឺមិនមានឈ្មោះខ្សែប្រយុទ្ធចាន់ វឌ្ឍនាការនោះទេ។ កីឡាករមានស្រុកកំណើតនៅខេត្តកំពត ធ្លាប់ទៅប្រកបអាជីពនៅលីករបស់ជប៉ុន និងម៉ាឡេស៊ី និងកំពុងចូលរួមលេងឲ្យក្លិបបឹងកេតអេហ្វស៊ី។
ក្រោមការដឹកនាំរបស់លោកKeisuke Honda ជាអ្នកចាត់ការទូទៅ វឌ្ឍនាការដែលត្រូវបានគេស្គាល់ដោយសារជំនាញនិងសមត្ថភាពក្នុងការស៊ុតបាល់ហ្វ្រីឃីក និងចាត់ទុកជាកីឡាករបាល់ទាត់ឆ្នើមពីប្រទេសកម្ពុជា នឹងមិនមានឈ្មោះចូលរួមវគ្គជម្រុះ៣ប្រកួតចុងក្រោយជុំទី២ ពូលC សម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវចូលរួម ៣ប្រកួតចុងក្រោយនៃការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, បន្តជួបជាមួយក្រុមជម្រើ សជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងបន្ត១ប្រកួតចុងក្រោយជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?