Connect with us

ព័ត៌មានជាតិ

ការសិក្សា៖ សត្វឆ្កែហិតក្លិន មានសមត្ថភាពសឹង១០០ភាគរយ រកឃើញវីរុសកូវីដ-១៩

បានផុស

នៅ

យោងតាមការស្រាវជ្រាវដ៏ធំមួយរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា សត្វឆ្កែហិតក្លិន មានប្រសិទ្ធភាពរកអ្នកផ្ទុកកូវីដ-១៩សឹងរហ័សជាងតេស្តរហ័សទៅទៀត ហើយឆាប់ៗនេះវាអាចនឹងត្រូវដាក់ពង្រាយតាមព្រលានយន្តហោះនៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មេរោគកូរ៉ូណាមាន “ក្លិនប្លែក” ដែលនាំឱ្យឱ្យសត្វឆ្កែទទួលការបណ្តុះបណ្តាលពិសេស អាចកំណត់អត្តសញ្ញាណមនុស្សដែលឆ្លងកូវីដ-១៩ និងសូម្បីតែអ្នកដែលមិនមានរោគសញ្ញាក៏អាចដឹងបានដែរ។

ពួកគេបានអះអាងថា ឆ្កែពីរក្បាលអាចតេស្តរក Covid-19 ពីអ្នកដំណើរ ៣០០ នាក់លើយន្ដហោះ ក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ ហើយក្រោយពីមនុស្សទាំងនោះត្រូវបានរកឃើញវិជ្ជមានកូវីដដោយសត្វឆ្កែ ពួកគេនឹងទទួលការធ្វើតេស្ត PCR ម្ដងទៀតដើម្បីបញ្ជាក់ពីលទ្ធផល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mail Dialy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម