Connect with us

ព័ត៌មានជាតិ

​ស្លាប់កម្មករសំណង់៣នាក់ ដោយសាររថយន្តបុកពីក្រោយ​

បានផុស

នៅ

មនុស្ស ៣នាក់ បានស្លាប់យ៉ាងរន្ធត់នៅក្នុងថ្លុកឈាម ក្រោយជិះម៉ូតូឌុបគ្នាតាមដងផ្លូវ ត្រូវរថយន្ត ម៉ាក  NISSAN​ DIESEL បើកបុកពីក្រោយពេញទំហឹង ​​កាលពី​វេលាម៉ោង ២២ និង​១០នាទី យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវកំណាត់ផ្លូវលេខ២១៧ ហៅ ផ្លូវ ចំការដូង សិ្ថតក្នុង ភូមិរលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះទាំង ៣នាក់ ទី១ ឈ្មោះ នង វិសា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ​ជាងសំណង់ មានទី​លំ​នៅ ភូមិ​ពោធិ៍រាជ ឃុំ​ ពោធិ៍រាជ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង(អ្នកបើកបរម៉ូតូ) , ទី២ឈ្មោះ ចេង ជូ ភេទ​ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅឋិតក្នុងភូមិ ជាំបឹង ឃុំ​ ស្រើង ស្រុក ប្រាសាទ​សំបូរ ខេត្ត កំពង់ធំ និងទី៣ឈ្មោះ សុក ភណ្ឌ័ ភេទ ប្រុស អាយុ​ ៣០ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ​ក្នុងភូមិ ជាំបឹង ឃុំ​ ស្រើង ស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ ។

​ចំណែកអ្នក​បើកបរ​រថយន្ត​បង្ក មានឈ្មោះ គន់ សុខឃឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ ​មានទីលំនៅ​ភូមិមៀន  ឃុំ​មៀន ស្រុកអូរាំងឪ ខេត្ត​ ត្បូងឃ្មុំ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន)។

​សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងខណៈដែល ម៉ូតូម៉ាក HONDA C125​ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-5865 ជិះឌុបគ្នា៣នាក់ ស្របទិសគ្នាពីត្បូង​ទៅជើង​តាម​បណ្ដោយ​ផ្លូវ​ខាងលើ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្ត ម៉ាក  NISSAN​ DIESEL​ ពណ៌ ស ខៀវ  ពាក់ស្លាក​លេខ ភ្នំពេញ 3D-1148 បើកស្របទិសគ្នាមកពីក្រោយបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យ​អ្នកជិះ​ម៉ូតូទាំង០៣នាក់ ស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុយ៉ាងរន្ធត់រណូករណែលពេញផ្លូវតែម្តង។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ ដើម្បី រង់ចាំដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកសព ត្រូវបានប្រគល់​ឲ្យក្រុម​គ្រួសារ​យក​ទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម