Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ​៖ ​ក្រសួងមហាផ្ទៃ​តែងតែ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ដោយ​គ្មាន​ការរើសអើង​ចំពោះ​ឋានៈ​បុគ្គល​ឬ​ប្រភេទ​បទល្មើស​ណាមួយ​ឡើយ

បានផុស

នៅ

ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​អះអាងថា ក្រសួង តែង​យកចិត្តទុកដាក់​អនុវត្ត​ជាប្រចាំ​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន ដោយ​គ្មាន​ការរើសអើង​ចំពោះ ឋានៈ​បុគ្គល នៅក្នុង​សង្គម ឬ​ប្រភេទ​បទល្មើស​ណាមួយ​ឡើយ ក្នុង​គោលដៅ​ធ្វើយ៉ាងណា​រក្សា​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​។

ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី ថ្មីៗ​នេះ អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន​តូច បានស្នើ​ក្រសួងមហាផ្ទៃ​ឲ្យ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់ លើ​បទល្មើស និង​អំពើ​មិន​គប្បី​នានា ដែល​ប្រព្រឹត្ត​ដោយ​បុគ្គល​មាន​ធនធាន និង​មន្ដ្រី​រាជការ​សាធារណៈ​មួយចំនួន ក្នុង​រយៈពេល​កន្លងមក ព្រមទាំង ស្នើ​ឲ្យ​មាន​អន្ដរាគមន៍​សំដៅ​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព និង​វប្បធម៌​បន្ទោស​ជន​រងគ្រោះ ដើម្បី​គាំពារ​ដល់​ស្ដ្រី និង​យុត្តិធម៌​សង្គម។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​នៅ​រសៀល​ថ្ងៃទី​២៤ ឧសភា​នេះ បាន​បញ្ជាក់​ថា ​«ក្នុងនាម​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ ក្រសួងមហាផ្ទៃ តែង​យកចិត្តទុកដាក់​អនុវត្ត​ជាប្រចាំ​នូវ​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ នៅក្នុង​ដែន សមត្ថកិច្ច​ដែល​កំណត់​ដោយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ដោយ​គ្មាន​ការរើសអើង​ចំពោះ ឋានៈ​បុគ្គល​នៅក្នុង​សង្គម ឬ​ប្រភេទ​បទល្មើស​ណាមួយ​នោះ​ឡើយ ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ណា​ខិតខំ​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ជាតិ និង​ប្រជាជន​បានល្អ​ប្រសើរ ក្នុងន័យ រួមចំណែក​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​និរន្តរភាព »។

អ្នកនាំពាក្យ​បាន​បន្ដ​ថា រាល់​ករណី​បទល្មើស​ដែល​កើតមាន​កន្លងមក ទោះ​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ទូទៅ​ក្តី ឬ​កងកម្លាំង​អនុវត្ត ច្បាប់​ក្តី ក្រសួងមហាផ្ទៃ តែង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​គ្មាន​ការលើកលែង ឬ​យោគយល់​នោះ​ឡើយ ជាក់ស្ដែង​ក្នុងចំណោម​ទណ្ឌិត និង​ពិរុទ្ធជន ដែល​ត្រូវ​បាន​ផ្តន្ទាទោស ក៏​មាន​អតីតមន្ត្រី​ជាន់ខ្ពស់​ជាច្រើន ផងដែរ។

ទន្ទឹម​នឹង​នេះ ក្រសួងមហាផ្ទៃ ក៏បាន​បន្ត​យកចិត្តទុកដាក់ និង​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រាល់​ករណី​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស ការប្រើប្រាស់​តួនាទី​បំពាន​សិទ្ធិ​អំណាច និង ការប្រព្រឹត្ត​មិន​គប្បី​របស់​មន្ត្រី​រាជកា​រ ឬ​កងកម្លាំង​អនុវត្ត​ច្បាប់ ដោយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ស្របតាម​ច្បាប់ បទបញ្ញត្តិ និង​លក្ខន្តិកៈ​នានា​ជា​ធរមាន តាម​រូប​ភាពជា​ព្រមាន ការ​ដាក់ពិន័យ ការ​បន្ថយ​ឋានន្តរស័ក្តិ ការ​ដកហូត​មុខតំណែង និង​ការ​ផ្តន្ទាទោស​ដោយ​ស្ថាប័ន​តុលាការ​ជាដើម។

ជាង​នេះ​ទៀត រាល់​ករណី​បទល្មើស​ដែល​កើតមាន​កន្លងមក ទោះ​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ទូទៅ​ក្តី ឬ​កងកម្លាំង​អនុវត្ត​ច្បាប់​ក្តី ក្រសួងមហាផ្ទៃ តែង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​គ្មាន​ការលើកលែង ឬ​យោគយល់​នោះឡើយ ជាក់ស្ដែង​ក្នុងចំណោម​ទណ្ឌិត និង​ពិរុទ្ធជន ដែល​ត្រូវបាន​ផ្តន្ទាទោស ក៏មាន​អតីតមន្ត្រី​ជាន់ខ្ពស់​ជាច្រើន​ផងដែរ​។

លើស​ពី​នេះ​ទៀត តាមរយៈ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន នៅក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ទោះបីជា​ប្រឈមមុខ​នឹង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​អនុវត្ត​ច្បាប់ នៅតែ​បន្ត​ខិតខំ និង​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត បំពេញបេសកកម្ម​តស៊ូ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​បាន​ស្មើនឹង ៩០% នៃ​ចំនួន​បទល្មើស​ដែល​កើតឡើង ព្រមទាំង​បាន​ម្ចាស់ការ និង​សហការ​បញ្ជូន​ករណី​បទល្មើស​ទៅ​តុលាការ ចំនួន​២,៩៤០​ករណី មនុស្ស​៤,២២៧​នាក់ ក្នុងនោះ ពាក់ព័ន្ធ​នឹង​បទល្មើស​រំលោភ​សេពសន្ថវៈ​២៨០​ករណី មនុស្ស ២៩០​នាក់​ផងដែរ​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម