Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌​ច្រាល​ចោលការ​ផ្សាយ​របស់​មេធា​វី​ម្នា​ក់​ថា ​ទិញ​សៀវភៅ​ក្រហម​ព្រហ្មទណ្ឌ​និង​ក្រម​នីតិវិធី​ព្រ​ហ្ម​ទណ្ឌ​១​ក្បាល​តម្លៃ​១០០​ដុល្លារ

បានផុស

នៅ

ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ធ្វើ​ការ​ច្រានចោល​ទៅនឹង​ការលើកឡើង​របស់លោក​មេធាវី កង ឬ​ទ្ធិ​គី​រី ដែល​បាន​ផ្សព្វផ្សាយ​ថា​ទិញ​សៀវភៅ​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ពី​ក្រសួងយុត្តិធម៌​ក្នុងតម្លៃ ១០០​ដុល្លារ​ក្នុង​១​ក្បាល​ដោយ​លោក​ចាត់ទុកថា​ជាការ​ផ្សព្វផ្សាយ​បំភ្លៃ​មួលបង្កាច់​មកលើ​ក្រសួងយុត្តិធម៌​ទាំងស្រុង ព្រោះ​ក្រសួងយុត្តិធម៌​ពុំដែល​មាន​យន្តការ​ណាមួយ​បោះពុម្ព​សៀវភៅ​នេះ​ដើម្បី​លក់​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​បណ្តាញ​សង្គម​នៅថ្ងៃនេះ លោក គឹម សន្តិភាព​បានលើកឡើង ថា​«​រឿង​លោក​ទិញ​សៀវភៅ​ពី​បុគ្គល​ណាមួយ​នោះ​ជា​រឿង​របស់លោក និង​បុគ្គល​នោះ មិន​ពាក់ព័ន្ធ​នឹង​ក្រសួង​ឡើយ​»​។

​លោក​បាន​បន្តថា​សៀវភៅ​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌​បាន​បោះ​ពុ​ម្ព​ផ្សាយ​តែម្តង​គត់​នាពេល​កន្លងទៅ ក្នុង​អំឡុង​ឆ្នាំ​២០១៣ ដោយ​ប្រើប្រាស់​ថវិកា​ជំនួយ​របស់​ភាគី​បារាំង និង​ថវិកា​របស់​ជាតិ ហើយ​បាន​ចែក​ផ្សាយ​ទូទាំង​ប្រទេស​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ជាអាទិ៍ មន្ត្រី​អនុវត្ត​ច្បាប់ និង​គ្រូបង្រៀន​ផងដែរ រួចរាល់​អស់ហើយ ដោយ​ពុំមាន​ការចែក​ផ្សាយ​សៀវភៅ​នេះ​បន្តទៀត​ទេ។

បើតាម​ក្រសួងយុត្តិធម៌​ជំនួស​ឲ្យ​ការចែក​ផ្សាយ​សៀវភៅ​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នេះ ក្រសួង​បាន​ផ្សព្វផ្សាយ​ក្រម​ព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នេះ​នៅលើ​គេហ ទំព័រ​ផ្លូវការ​របស់ខ្លួន ដែល​អាច​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ ប្រទេស ទាញយក​ឯកសារ​ផ្លូវការ​នេះ​មកប្រើប្រាស់​ដោយ​គ្មាន​ការគិតថ្លៃ​នោះឡើយ។

អ្នកនាំពាក្យ​បាន​បញ្ជាក់ថា​«​ក្រសួងយុត្តិធម៌ សូម​សម្តែង​ការសោកស្តាយ​ចំពោះ​ការផ្សព្វផ្សាយ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ក្នុងនាម​លោក​ជា​អ្នក​ដែលមាន​វិជ្ជាជីវៈ​ច្បាប់​មួយរូប​ដែរនោះ និង​សូម​លោក​មេធាវី កង ឬ​ទ្ធិ​គី​រី កែតម្រូវ​ការផ្សព្វផ្សាយ​របស់​ខ្លួន​ឡើងវិញ​ជាបន្ទាន់​»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម