Connect with us

ព័ត៌មានជាតិ

ទ្រូ​ម៉ាន់​នី និង​អម្រឹត សហការ​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ថ្មី ជាមួយនឹង​ឱកាស​ឈ្នះ​ប្រាក់រង្វាន់ និង​ម៉ូតូ​ថ្មីស្រឡាង

បានផុស

នៅ

​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បី​ផ្តល់ជូន​កម្មវិធី​ប្រូ​ម៉ូ​សិន​ថ្មី​មួយ​ដែល​អតិថិជន​របស់​អម្រឹត​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់ និង​រង្វាន់​ធំ​ម៉ូតូ​ថ្មីស្រឡាង​មួយគ្រឿង​ដោយ​គ្រាន់តែ​ជ្រើស​រើសយក​ការបង់​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​។​

​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ក៏​អាច​រីករាយ​ជាមួយ​តម្លៃ​សេវា​ទាប​ជាង​មុន​ផងដែរ​សម្រាប់​ការបង់​សង​ប្រាក់ កម្ចី​គ្រប់​ប្រភេទ ដោយ​បង់ថ្លៃ​សេវា​ត្រឹមតែ ០,៥​ដុល្លារ​ប៉ុណ្ណោះ​។​

​គំនិត​ផ្តួចផ្តើម​នេះ គឺជា​កិច្ចប្រឹងប្រែង​យុទ្ធសាស្ត្រ​រួមគ្នា ដែល​ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន​ទាំងពីរ ដើម្បី​ធ្វើឱ្យ​ការបង់​សង​ប្រាក់កម្ចី​កាន់​តែមាន​ភាពងាយស្រួល និង​គ្មាន​ភាពស្មុគស្មាញ​តាមរយៈ​ការ កាត់បន្ថយ​ការចំណាយ​ពេលវេលា​លើ​ការធ្វើដំណើរ​ទៅកាន់​សាខា​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បី​បង់​សង​ប្រាក់កម្ចី​។ យុទ្ធនាការ​នេះ​ក៏​ជួយ​សម្រួល​ដល់​អតិថិជន​អម្រឹត ក្នុង​ការបង់​សង​ប្រាក់កម្ចី​នៅក្រៅ​ម៉ោង​ធ្វើការ​ជាធម្មតា​របស់​សាខា​អម្រឹត​ផងដែរ​។​

​ប្រូ​ម៉ូ​សិន​នេះ ចាប់ផ្តើម​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០២១​។ ក្នុងអំឡុង​ពេលនេះ អតិថិជន​អាចមាន​ឱកាស ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ប្រចាំ​សប្តាហ៍ ព្រមទាំង​ចូលរួម​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ Honda Zoomer X ថ្មីស្រឡាង​មួយគ្រឿង​នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នេះ​។ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បច្ចុប្បន្ន​មាន​ភ្នាក់ងារ​ជាង ១​ម៉ឺន​ទីតាំង​ដែល​ផ្តល់​សេវា​ផ្ញើ​ប្រា​ក់នៅ​ទូទាំងប្រទេស​។

​លោក Alan Wee នាយក​អង្គភាព​ពាណិជ្ជកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មានប្រសាសន៍ថា “​ប្រូ​ម៉ូ​សិន​នេះ ផ្តល់ជូន​ភាពងាយស្រួល​បន្ថែមទៀត​ដល់​អតិថិ​ជន​របស់​យើង​ក្នុង​គ្រា​ដែល​បច្ចុប្បន្ន​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សាខា​របស់​អម្រឹត​ដើម្បី​បង់​សង​ប្រាក់កម្ចី​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី ឃួន ហ្វ្រ​ង់​តារា អគ្គនាយិកា​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) បាន​ថ្លែងថា “​នៅ​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី យើង​តែងតែ​សម្លឹង​រកមើល​វិធី​ថ្មីៗ​ដើម្បី​បន្ថែម​តម្លៃ​ដល់​អតិថិជន​របស់​យើង​។ នៅពេលនេះ យើង​ទទួលស្គាល់ថា វា​អាចមាន​ការលំបាក​ជាង​មុន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ឆ្ងាយ ហេតុដូច្នេះ​ហើយ​បានជា​យើង​រីករាយ​ក្នុងការ​ផ្តល់ជូន​សេវា​នេះ​ទៅកាន់​អតិថិជន​របស់​អម្រឹត តាមរយៈ​បណ្តាញ​ភ្នាក់ងារ​ដ៏​ធំ​របស់​យើង​នៅ​ទូទាំងប្រទេស​”​។

​លើសពីនេះ​ទៀត អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី TrueMoney e-Wallet អាច​ទទួលបាន​ការមិន​គិតថ្លៃ​សេវា​នៅពេល​បង់​សង​ប្រាក់កម្ចី​របស់ខ្លួន​ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត និង​ដៃគូ​ផ្សេងទៀត​ដោយ​គិត​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​។

​សូមបញ្ជាក់ថា អម្រឹត គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព​ន​ពេញលេញ​របស់ Advans Group ដែលជា​ម្ចាស់​ភាគហ៊ុន​ដែលមាន​កេរ្តិ៍ឈ្មោះ និង​ការទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​ដែល​រួមមាន ធនាគារ​អភិវឌ្ឍន​សហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ IFC ដែលជា​សមាជិក​របស់​ធនាគារពិភពលោក​។​

​ក្នុងនាម​ជា​ស្ថាប័ន​ឈានមុខ​មួយ​នៅ​កម្ពុជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត បានផ្តល់​ជូន​សេវា​ឥណទាន និង ប្រាក់​បញ្ញើ​ទៅកាន់​អតិថិជន​ជាង​៥០០,០០០​នាក់ ដែលមាន​ចាប់ពី កសិករ​មាន​ប្រាក់ ចំណូល​ទាប និង​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម​។ អម្រឹត​មាន​សាខា​ចំនួន​១៥៨ ទូទាំងប្រទេស មាន​បុគ្គលិក​ជាង​៤៥០០​នាក់ និង​មាន​ទ្រព្យសកម្ម​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក និង ប្រាក់​បញ្ញើ​ជាង​៥០០ លាន​ដុល្លារ​អាមេរិក​៕

ដោយ​ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម