Connect with us

ព័ត៌មានជាតិ

វឌ្ឍនភាព​នៃ​ការងារ​ជីក​ប្រឡាយ​មេ ​ត្នោត​ទេរ ស្រុក​សំរោង ជំហាន​ទី​២ សម្រេចបាន៨០​ភាគរយ

បានផុស

នៅ

​វឌ្ឍនភាព​នៃ​ការងារ​ជីក​ប្រឡាយ​មេ​ ត្នោត​ទេរ មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ទ្រា ស្រុក​សំរោងខេត្ត​តាកែវ (​ជំហាន​ទី​២) គិត​មកដល់​បច្ចុប្បន្នសម្រេចបាន​ប្រមាណ៨០​ភាគរយ​។

អាជ្ញាធរ​ស្រុក​សំរោង ប្រាប់​ឲ្យដឹងថា ប្រឡាយ​នេះ​មាន​តួនាទី​ទទួលយក​ប្រភពទឹក​ពី​ទំនប់​អាងទឹក​ត្នោត​ទេ និង​ទឹកទន្លេ​មេគង្គ ហូរ​ចូល​នា​រដូវវស្សា សម្រាប់ធ្វើ​ការស្រោចស្រព​បន្ថែម​លើ​ផ្ទៃដី​បង្ក​បង្កើន​ផល​ស្រូវ​ដើមរដូវ ចុងរដូវ ដំណាំ​រួមផ្សំ​ផ្សេងៗរបស់​ប្រជាពលរដ្ឋចំនួន១០​ភូមិ ក្នុង​ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ លើ​ផ្ទៃដី​ស្រូវ​រដូវវស្សា​ចំនួន៣៨៧ហិកតា និង​ស្រូវ​រដូវប្រាំងចំនួន១១០ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វឌ្ឍនភាព​នៃ​ការងារ​ជីក​ប្រឡាយ​មេ​ត្នោត​ទេរ ស្រុក​សំរោង ខេត្តតាកែវ ជំហាន​ទី​២ សម្រេចបាន៨០​ភាគរយ ក្នុង​ទំហំ​ការងាររួមមាន ៖ -​ជីក​ប្រឡាយ​មេ​ត្នោត​ទេរ​ប្រវែង២.៣០០​ម៉ែត្រ។ សាងសង់​សំ​ណង់​ស្ទាក់​ទឹក (​ទ្វារ ០២) ចំនួន ០១​កន្លែង លើ​ប្រឡាយ​មេ ។ -​សាងសង់​សំណង់​លូ​យក​ទឹក (Ø ១00​ស​.​ម​) ចំនួន ០៥​កន្លែង លើ​ប្រឡាយ​មេ ។ គម្រោង​ស្តា​ប្រលាយ​ដោយ​ក្រសួង​ធនធានទឹក និង​ឧ​តុ​និយម​៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦០ នាទី មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម