ប្រជាពលរដ្ឋតវ៉ា ឱ្យឈ្មួញរុះរើរបងរំលោភយកខ្នងប្រឡាយដីរបស់រដ្ឋ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រជាពលរដ្ឋតវ៉ា ឱ្យឈ្មួញរុះរើរបងរំលោភយកខ្នងប្រឡាយដីរបស់រដ្ឋ

បានផុស

នៅ

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាតវ៉ាឱ្យឈ្មួញម្នាក់ឈ្មោះ វេង សំអាត ដែលធ្វើរបងរំលើដីខ្នងប្រឡាយធ្វើជាកម្មសិទ្ធរបស់ខ្លួន ឱ្យរុះរើចេញវិញ ព្រោះដីខ្នងប្រឡាយទទឹងថ្ងៃជាដីរបស់រដ្ឋ ដែលប្រជាពលរដ្ឋ និងព្រះសង្ឃបានយកទឹកទៅប្រើប្រាស់ និងដើរឆ្លងកាត់ទីនេះតាំងពីដើមរៀងមក។ ទីតាំងស្ថិតក្នុងភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋឈ្មោះ ជឹម ខន អាយុ៦៥ឆ្នាំ បានលើកឡើងថា តាំងពីដើមរៀងមកប្រជាពលរដ្ឋក្នុងភូមិស្រែដូនតូច និងព្រះសង្ឃ រស់នៅដោយអា​ស្រ័យផលពីប្រឡាយនេះដោយបូប​ទឹកយកទៅបង្កបង្កើន​ផល​ ប្រើប្រាស់ដើម្បីចិញ្ចឹមជីវិតរៀង​រហូតមក។ ទើបតែរយៈពេលមួយឆ្នាំមកនេះឈ្មួញដែលមានដីចម្ការជាប់នៅទីនេះបានព័ទ្ធរបងធ្វើជាកម្មសិទ្ធ លែងឱ្យប្រជាពលរដ្ឋដើរឆ្លងកាត់ទីនេះដូចមុនទៀត ហើយប្រជាពលរដ្ឋបាននាំគ្នារើរបងដែលបិទផ្លូវនេះចេញម្តងហើយ តែត្រូវបានឈ្មួញនេះធ្វើឡើងវិញដោយរៀបឥដ្ឋធ្វើរឹងមាំជាងមុនទៀត។

លោកបន្តថា នៅថ្ងៃនេះប្រជាពលរដ្ឋបាននាំគ្នាមកតវ៉ាឱ្យឈ្មួញបើកផ្លូវឡើងវិញ ដើម្បីប្រជាពលរដ្ឋបានអាស្រ័យផល និងប្រើប្រាស់ដូចមុន។

ចំណែកលោក អន អេង សមាជិកក្រុមប្រឹក្សាសង្កាត់ពញ្ញាពន់ បានលើកឡើងថា ប្រឡាយនេះមានទទឹងប្រវែងប្រមាណជា៥០ម៉ែត្រ បណ្តោយប្រវែងប្រមាណជា៤០០ម៉ែត្រ និងមានខ្នងប្រឡាយទំហំប្រមាណជា១៥ម៉ែត្រ ដែលប្រឡាយនេះជាប់នឹងស្រុកពញ្ញាឮ ពាក់កណ្តាល ហើយប្រជាពលរដ្ឋសង្កាត់ពញ្ញាពន់ និងស្រុកពញ្ញាឮ បានអាស្រ័យផលតាំងពីដើមរៀងមក។

លោកបន្តថា ទើតែរយៈពេលប្រមាណជា១ឆ្នាំមកនេះ មានឈ្មោះ វែង សំអាត បានយករថយន្តស៊ីនទ្រីដែលខូចយកមកទុកលើខ្នងប្រឡាយនេះតែ១គ្រឿងទេ តែរហូតមកដល់ទីនេះកើនដល់១៥គ្រឿង ដោយមិនបានសុំការអនុញ្ញាតិពីភូមិ និងសង្កាត់នោះឡើយ ហើយបានធ្វើរបងបិទជិតមិនឱ្យប្រជាចេញចូលបានទៀត។

សមាជិកក្រុមប្រឹក្សាសង្កាត់ពញ្ញាពន់ រូបនេះបន្តទៀតថា បន្ទាប់ពីឃើញឈ្មោះ វេង សំអាត ធ្វើរបងបិទជិតដូចនេះ ខាងអាជ្ញាធរបានចេញលិខិត និងប្រាប់ជាច្រើនលើកច្រើនសារឱ្យរុះរើរបងនេះចេញ តែឈ្មោះ វេង សំអាត នេះមិនស្តាប់ឡើយគឺកាន់តែធ្វើរបងរឹងមាំ និងដាំដើមឈើបន្ថែមទៀត។

លោកបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋ និងអាជ្ញាធរនៅតែទទូចឱ្យឈ្មោះ វេង សំអាត នេះចេញមុខមកដោះស្រាយជាមួយអាជ្ញាធរ ដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋឆ្លងកាត់ និងបានប្រើប្រាសទឹកប្រឡាយទទឹងថ្ងៃនេះឡើងវិញ មិនត្រូវធ្វើអ្វីរំលងអាជ្ញាធរបែបនេះទេ ណាមួយដីនេះជាដីរួម មិនអាចរំលោភយកតាមអំពើចិត្តនោះទេ។

ជុំវិញករណីនេះ កម្ពុជាថ្មី មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក វេង សំអាត ដែលប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ និងសង្កាត់ចោទប្រកាន់ថារំលោភយកដីចំណីផ្លូវខ្នងប្រឡាយទទឹងថ្ងៃនេះបានទេ ដោយអ្នកយាមនៅទីនោះប្រាប់ថាមេរបស់គេជាប់រវល់៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

នយោបាយ៨ ម៉ោង មុន

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

កូវីដ-១៩៩ ម៉ោង មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services