Connect with us

ព័ត៌មានជាតិ

ធនាគារជាតិឱ្យបន្តរៀបចំឥណទានអនុគ្រោះឡើងវិញដល់ដំណាច់ឆ្នាំ ២០២១

បានផុស

នៅ

ធនាគារជាតិ នៃ​កម្ពុជា​ បាន​ប្រកាស​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​ធ្វើ​ឥណទាន​រៀប​ចំ​ឡើង​ឡើវិញ រហូ​ត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ២០២១នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម និង​សម្រាល​បន្ទុក​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ចំពោះ​អតិថិជន​ដែល​រស់​នៅ​ទី​តាំង​តំបន់​បិទ​ខ្ទប់​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​ ឬអាជ្ញាធរ​ពាក់​ព័ន្ធ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​អាច​ធ្វើ​ឥណទាន​រៀបចំឡើងវិញលើសពី៣ដង ក្នុងអំឡុងពេល​អនុគ្រោះ និង​បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​អនុ​គ្រោះ​ បន្ធូរបន្ថយ ឬ​ការ​លើក​លែង​ការ​យក​សោហ៊ុយ​ ឬ​ការ​ពិន័យ​ផ្សេងៗ​តាម​ស្ថានភាព​ជាក់​ស្ដែង​របស់​អតិថិជន។ ក្រៅពីនេះ គឺធនាគារជាតិ​បន្ត​ការរក្សាអនុវត្ត​ប្រាក់​បម្រុង​កាតព្វកិច្ច​តាម​អត្រា​៧%​ដែល រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម