ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥០គ្រួសារ នៅខេត្តបន្ទាយមានជ័យទទួលអំណោយ
ជនក្រីក្រ ចាស់ជរា និងប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់មានចំនួន១៥០គ្រួសារ មកពីក្នុងក្រុងសិរីសោភ័ណ បានទទួលអំណោយពីព្រឹទ្ធសភា រដ្ឋសភា និងសប្បុរសជន នៅព្រឹក ថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលាក្រុងសិរីសោភ័ណ។
លោក អ៊ី ឡុង សមាជិកសភា មណ្ឌលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែបារម្ភ និង គិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។
លោកថា អាជ្ញាធរតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក។ ម៉្យាងទៀត ទីណាដែលជួបទុក្ខលំបាក ទីនោះនឹងមានក្រុមការងាររបស់ខេត្ត ឲ្យចុះទៅជួបប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី ចូលរួម ជួយសង្គ្រោះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។
លោក អ៊ី ឡុង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ ផងដែរ ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១១ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)