Connect with us

ព័ត៌មានជាតិ

​ឃាត់ខ្លួនពលករ​និងមេខ្យល់៤នាក់​លួចឆ្លងដែនចូលប្រទេស​ថៃ​ដោយ​ខុសច្បាប់​​

បានផុស

នៅ

​​ពលករខ្មែរ​៣​នាក់​និង​មេខ្ស​ល់​១​នាក់​ជា​អ្នក​នាំ​ផ្លូវ​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ត្រូវ កម្លាំងចម្រុះ​នគរបាល និង​យោធាឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​១២​យប់​រំលង​អា​ធ្រាត្រ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ ២០២១ ខណៈបម្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃនៅ​គោលដៅ​ដើម​ស្តុក​ស្តោរ​ ភូមិសាស្ត្រ​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​សាយ ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ឲ្យ​ដឹងថា ​ពលករ​៣​នាក់​មាន​១​ឈ្មោះ គុណ ណា​ង ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​រូង​អំពិល​ឃុំ​ខ្នាចរមាស ស្រុក​ប​វិល​ខេត្តបាត់ដំបង​។ ២​ឈ្មោះ រឿន ស្រី​កែវ ភេទ​ស្រី​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រូង​អំពិល ​ឃុំ​ខ្នាចរមាស ស្រុក​ប​វិល​ខេត្តបាត់ដំបង។ ៣​ឈ្មោះ ឆេង ជឿន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ​ឃុំ​ប​វិល​ស្រុក​​ប​វិល​ ខេត្តបាត់ដំបង។ ៤​មេខ្យល់​មានឈ្មោះ គុយ ចាន់ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​លោក​មេបញ្ជាការ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ក្រោយពី​ឃាត់ខ្លួន​និង​សួរនាំ ឈ្មោះ គុយ ចាន់ បាន​ឆ្លើយថា​ គេ​អ្នកស៊ីឈ្នួល​ជូន​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ បន្ត​ពី​ប្រពន្ធ​របស់​ឈ្មោះ យិន សៀរ​អ៊ុយ រស់នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុង​១​នាក់​ឈ្នួល​ជូន​ក្នុង​តម្លៃ​ម្នាក់៤០០​បាត​តែប៉ុណ្ណោះ ។​

ដោយ​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ និង​ការបំភ្លឺ​ពី​ពលករទាំង​៣​នាក់​ប្រាប់​សមត្ថកិច្ច​ថា មេខ្យល់​បាន​សន្យា​ជាមួយ​ពួកគាត់​ពេល​ជូន​ទៅដល់​គោលដៅ យក​ក្នុង​ម្នាក់៤០០​បាត​ ទើប​ពួកខ្លួន​ឲ្យ​ជូន​។​

មេខ្យល់​ឈ្មោះ គុយ ចាន់ សមត្ថកិច្ច​ចម្រុះ​បានប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋដើម្បី​ចាត់ការ​បន្តចំណែក​ពលករ​ទាំង​៣​នាក់​ ត្រូវ​សមត្ថកិច្ច​ចម្រុះ​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ថ្មពួក​ឲ្យ​គ្រប់​១៤ថ្ងៃ​ទើប​ឲ្យ​វិញ​ទៅផ្ទះ​វិញ៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម