Connect with us

ព័ត៌មានជាតិ

សមាជិក​ក្រុមប្រឹក្សាឃុំ​វិហារ​ធំ ស្រុកកំពង់សៀម​ម្នាក់ វិជ្ជមាន​កូ​វីដ​-១៩

បានផុស

នៅ

ក្រោយពី​មានកម្ម​ករក​ម្មការ​នីរោងចក្រ ​មេ​ត​ថេ​ក ក្នុងស្រុក​កំពង់សៀម រក​ឃើ​ញ​វិជ្ជមាន​កូ​វីដ​-១៩​ជា​បន្តបន្ទាប់​នោះ​ រដ្ឋបាល​ស្រុក​កំពង់សៀម បាន​ចុះ​ស្រាវជ្រាវ​បងប្អូន​ពលរដ្ឋ​ដែលមាន​ការប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាមួយ​អ្នក​ដែល​វិជ្ជមាន បម្រើការ​នៅ​រោងចក្រ​មួយ​នេះ​។

​ជាក់ស្ដែងសមាជិក​ក្រុមប្រឹក្សាឃុំ​វិហារ​ធំ​ម្នាក់លោក ថេ​ន ថុល មាន​វិជ្ជមាន​កូ​វីដ​-១៩ ដែលមាន​ការ​ប៉ះ​ពាល់​ជាមួយ​កូន​ដែលជា​កម្មករ​ក​ម្មការ​នី​ដែល​បាន​ធ្វើ​តេស្ត​យក​សំណាក់​ពិនិត្យ​ឃើ​ញ​មាន​វិជ្ជមាន​កូ​វីដ​-១៩​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​មាន​តេស្ត​ពិនិត្យ​រក​វីរុស​កូ​វីដ​-១៩​លើសមាជិក​ក្រុមប្រឹក្សា​ម្នាក់​នោះមក លោក ប៊ិន ឡា​ដា អភិបាលស្រុក​កំពង់សៀម បាន​ឲ្យ​មន្ត្រី​ក្នុង​សាលាឃុំ​វិហារ​ធំ​ទាំងអស់​យក​សំណាក់​ដោយ​ចេញ​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ បន្ទាប់​ក្រុមការងារ​ពេទ្យ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​សាលាឃុំ​ទាំង​មូល និង​បាន​បិទ​ខ្ទប់​ឃុំ​សាលាឃុំ​វិហារ​ធំ​មួយរយៈ​សិន​។ ដោយឡែក​មេឃុំ និង​មន្ត្រី​ក្នុង​សាលាឃុំ​ទាំងអស់​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព​ខ្លួនឯង នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ដើ​ម្បី​បញ្ជៀ​ស​ការឆ្លង​រីក​រាលដាល​បន្ថែមទៀត​។

សូមជម្រាបថា ចំពោះ​ការងាររដ្ឋបាល និង​ការផ្តល់​សេវាសាធារណៈ បងប្អូន​ប្រជាពលរដ្ឋ​អាច​មកផ្ទះ​លោក​មេឃុំ ដែល​បាន​ជូនដំណឹង​និង​ធ្វើការ​បម្រើសេវា​ដោយមាន​ប្រុងប្រយ័ត្ន និង​អនុវត្ត​វិធាន​សុខា​ភិបាល​ផងដែរ​៕​

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម