ព័ត៌មានជាតិ
នគរបាលវៀតណាម និងកម្ពុជា បន្តសហការគ្នាលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការផ្លាស់ប្ដូរពាណិជ្ជកម្មនៅព្រំដែន
នគរបាលវៀតណាម នឹងបន្តសហការ ជាមួយនគរបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការផ្លាស់ប្ដូរពាណិជ្ជកម្ម នៅតាមព្រំដែន នៃប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
នៅក្នុងសាលិខិតអបអរសាទររបស់ក្រសួងនគរបាលវៀតណាមផ្ញើ ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកតូ ឡឹម រដ្ឋមន្ត្រី នៃក្រសួងនគរបាលវៀតណាម បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរ នឹងមានទំនាក់ទំនងសហប្រតិបត្តិការកាន់តែជិតស្និទ្ធ បន្តផ្ដល់ព័ត៌មានឲ្យគ្នាបានទាន់ពេលវេលាក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ បន្តរក្សាការផ្លាស់ប្ដូរពាណិជ្ជកម្មតំបន់ព្រំដែន បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្លាំងនគរបាលវៀតណាម និងកងកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា តាមបរិបទជាក់ស្ដែងក្នុងការអនុវត្តបណ្ដាខ្លឹមសារទាក់ទងនឹងផែនការសហប្រតិបត្តិការ ដែលបានចុះហត្ថលេខារវាងក្រសួងទាំងពីរ។
លោករដ្ឋមន្ត្រីបានបន្តថា តាងនាមប្រជាជនវៀតណាម និងកងកម្លាំងនគរបាល ប្រជាជនវៀតណាមលោកបានបង្ហាញនូវក្ដីរីករាយ និងអបអរចំពោះការបន្តសម្រេចបាននូវសមិទ្ធផលធំធេងគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលញ៉ាំងឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ មានសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រមជាមួយគ្នានេះដែរ ក្រសួងនគរបាលវៀតណាម ក៏បានសម្ដែងនូវការដឹងគុណចំពោះការគាំទ្ររបស់ប្រជាជន និងកងកម្លាំងនគរបាលជាតិកម្ពុជា ក្នុងបុព្វហេតុការពារសន្តិសុខជាតិ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងបានសហការជិតស្និទ្ធជាមួយវៀតណាម ក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរបស់អាស៊ាន ផងដែរ៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ