Connect with us

ព័ត៌មានជាតិ

ត្រឹម​២៤​ម៉ោង​ ​ខេត្ត​ព្រះសីហនុ​រកឃើញ​កម្មក​រ​រោងចក្រ​ជិត​៦០​នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

រដ្ឋបាលខេត្ត​ព្រះសីហនុ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន​៦៥​នាក់​បន្ថែមទៀត​ នៅ​ថ្ងៃទី​២៤​ ខែឧសភា​ ឆ្នាំ​២០២១ ​ភាគច្រើន​ជា​កម្មករ​រោងចក្រ​។​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចុះ​ថ្ងៃទី​២៥​ ខែឧសភា​ បាន​ឲ្យ​ដឹង​ថា​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន​៦៥​នាក់​នោះ ​មាន​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​ចំនួន​៥០​នាក់ កម្មករ​ធ្វើការ​នៅ​រោង​ច​ក្រញូវ​ស្តារ​ ចំនួន​៧​នាក់​ និង​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​រោងចក្រ​ ពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ថ្មីៗ​នេះ​ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​នូវ​វិធា​ការ​ចំនួន​៥​ចំណុចរួមមាន​៖

១.​អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ដល់​ម្ចាស់​រោងចក្រ​ទាំងអស់នូវ​វិធានការ​សុខាភិបាល និង​ការណែនាំ ៣ការពារ និង ៣កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

២.​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចេញពី​កន្លែង​ចុងភៅ ត្រូវមាន​ការប្រុងប្រយ័ត្ន​អនុវត្តតាម​វិធាន​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​។​

៣.​ម្ចាស់​រោងចក្រ​ត្រូវ​គ្រប់គ្រង​រថយន្ត​ដឹក​កម្មករចៀសវាង​ការដឹក​កម្មករ​រោងចក្រ​ផ្សេង ប្រសិនបើ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ងាយស្រួល​គ្រប់គ្រង និង​មិន​រាលដាល​ដល់​រោងចក្រ​ផ្សេងទៀត​។​

៤.​ម្ចាស់​រោងចក្រ​ត្រូវ​រក​ទីតាំង​សមរម្យ​ឱ្យ​កម្មករ​ស្នាក់នៅ​រួមនិង​ដំណើរការ​អាជីវកម្ម​ចៀសវាង​ការ​ចេញ​ទៅខាង​ក្រៅអាច​នាំឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​រោងចក្រប្រសិនបើ​មានកម្ម​ករ​ណា​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​-១៩ យើង​ងាយស្រួល​គ្រប់គ្រង និង​យក​ពួកគាត់​ទៅ​ព្យាបាល ហើយ​កម្មករ​ដែល​នៅសល់​អាចធ្វើ​ការ​បានដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នឹង​រោងចក្រ​តែម្តង​។​

៥.​ថៅកែ​រោងចក្រ ត្រូវ​ធ្វើជា​គំរូ​ដល់ក​ម្មករ និយោជករាល់​ការចេញចូល​រោងចក្រ​ត្រូវ​ពាក់​ម៉ាស បាញ់​អាល់កុល​សម្លាប់​មេរោគ​លាង​សម្អាត​ដៃ រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ធានាថា ​មិនមាន​ការចម្លង​ជំងឺ​កូវីដ​-១៩ចូលក្នុង​រោងចក្រ​។​

លោកអភិបាលខេត្តបាន​បញ្ជាក់ថា​«រដ្ឋបាលខេត្ត​មិនមាន​បំណង​បិទ​រោងចក្រ​ណាមួយ​ទេប្រសិនបើ​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំង​អស់ គោរព​តាម​វិធានការ​សុខាភិបាល​បានល្អ ហើយ​ការឆ្លង​រាល​ដាល​នឹង​ត្រូវបាន​កាត់បន្ថយ​ជាក់​ជាមិនខាន យើង​ត្រូវ​រស់នៅ​តាមបែប​កន្លង​ថ្មី​ទាំងអស់គ្នា ដើម្បី​ខ្លួន​យើង ក្រុមគ្រួសារ​យើងនិង​សង្គមជាតិ​យើង​»៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម