ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរ ពង្រឹងការងារឲ្យម៉ឺងម៉ាត់ ករណីការឆ្លងជំងឺកូវីដ ពីតំបន់មួយទៅតំបន់មួយទៀត
គណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) ត្រូវអនុវត្តការងារ លើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២៥ឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារមូលដ្ឋានខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ក្នុងកិច្ចការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌទាំងបីនេះ បាននិងកំពុងផ្ទុះឡើងជាថ្មីជំងឺកូវីដ-១៩។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ មានរយៈពេលជាង ៣ខែហើយ យើងក៏មានបទពិសោធន៍ច្រើនហើយដែរ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺនេះ កុំឲ្យរីករាលដាលយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង៣ត្រូវពិនិត្យតាមដាន និងមានចំណាត់ការឲ្យបានច្បាស់លាស់ បើមានចំណុចណាមួយ ដែលជាចំណុចខ្វះខាត ដែលខណ្ឌមិនអាចបំពេញបន្ថែមបាន អាជ្ញាធរខណ្ឌ ត្រូវរាយការណ៍និងសុំជំនួយពីអាជ្ញាធររាជធានី ឬក្រសួងសុខាភិបាលភ្លាម។ អ្វីដែលយើងចង់បានពេលនេះ គឺការផ្ដាច់ឲ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីទីតាំងមួយទៅទីតាំងមួយទៀត។
លោក ឃួង ស្រេ ងក៏បានស្នើឲ្យអាជ្ញាធរខណ្ឌបន្តវិធានការ នៃការបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់មួយចំនួន ដែលអាជ្ញាធរគិតថា ជាតំបន់ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយលោកអភិបាលរាជធានីភ្នំពេញជឿជាក់ថា ការបាញ់សម្លាប់មេរោគ គឺជាវិធានកា រដែលមានប្រសិទ្ធភាពនិងគួរឲ្យជឿទុកចិត្តបាន។
លោក ឃួង ស្រេងបានបញ្ជាក់ថា ទីតាំងតំបន់រឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឲ្យមានការចេញចូលនោះទេ ហើយចំពោះស្បៀងអាហារហូបចុក ក៏ត្រូវតែមានគ្រប់គ្រាន់ សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ទាំងនេះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៦ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ