Connect with us

ព័ត៌មានជាតិ

ការបន្ត​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ឆ្លុះបញ្ចាំង​អំពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ វិស័យ​សុខាភិបាល​កម្ពុជា​

បានផុស

នៅ

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​ពេទ្យ (PPE) ដែលមាន​គុណភាព​ខ្ពស់​ចំនួន ១៨ ០០០ (​មួយ​ម៉ឺន​ប្រាំបី​ពាន់​) ឈុត ជូន​ដល់​ក្រសួងសុខាភិបាល ដើម្បី​រួមចំណែក​ផ្តល់​ការការពារ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង​ក្នុង​ការជួយ​ប្រទេស​កម្ពុជា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​- ១៩ ឱ្យបាន​ជោគជ័យ ហើយ​ពិធី​ប្រគល់​-​ទទួល​នេះ បាន​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​លោក Sanjay Chakrabarty អគ្គនាយក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន មានប្រសាសន៍​ក្នុង​ពិធី​នេះ​ថា “​យើង​សូម​អរគុណ​សម្រាប់​ការជួយ​គាំទ្រ របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​។ នេះ​វា​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​បំផុត សម្រាប់​ការឧបត្ថម្ភ​នេះ ខណៈពេលដែល​យើង​កំពុង​រៀបចំ​ចែកចាយ​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង​ នៅតាម​បណ្ដា​ខេត្ត ដើម្បី​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ​​”​។​

​លោក Sanjay Chakrabarty ក៏បាន​មានប្រសាសន៍ថា “​បេសកកម្ម​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា គឺ​ជួយ​ឱ្យ​មនុស្ស​គ្រប់រូប​ទទួលបាន​នូវ​ជីវិត​មួយ​ដ៏​ល្អប្រសើរ តាមរយៈ​ការការពារ​សុខភាពរ​បស់​ពួកគេ​។ ស្រប​ជាមួយនឹង​បេសកកម្ម​នេះ យើង​កំពុង​ជួយ​ការពារ​ក្រុមគ្រូពេទ្យ​ជួរមុខ ដោយ​ផ្តល់ជូន​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដែលមាន​គុណ ភាព​ខ្ពស់ ដែល​ទាំងនេះ​ជា​គំនិត​ផ្ដួចផ្ដើម​មួយ​ក្នុងចំណោម​គំនិត​ផ្ដួចផ្ដើម​ដ៏ទៃទៀត ដែល​យើង​បាន​ផ្ដួចផ្ដើមឡើង​ក្នុងឆ្នាំនេះ ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​សហគមន៍​ដៃគូ​របស់​យើង​។ ជា​ឧទាហរណ៍​លើ​គំនិត​ផ្ដួចផ្ដើម​ដទៃ​ទៀត​ ដែល​យើង​បាន​អនុវត្ត រួមមាន​ការចូលរួម​នៅក្នុង​ក្រុម​សម្ព័ន្ធ​ធានារ៉ាប់រង សម្រាប់​ផ្តល់​ការធានារ៉ាប់រង​សុខភាព​លើ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជួយផ្ដល់​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នកធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា ក្នុងន័យ​ដោះស្រាយ​លើ​ការចំណាយ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​កើតឡើង​ដោយ​មិនបាន​ព្រាងទុក ហើយ​យើង​ក៏បាន​ការដាក់ចេញ​នូវ​ដំណោះស្រាយ​ជួយ​ដល់​អតិថិជន​របស់​យើង​ពេល​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុងអំឡុងពេល​ ដែលមាន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ មិន​តែ​ប៉ុណ្ណោះ​យើង​ក៏បាន​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ការការពារ​របស់​យើង​ជូន​ដល់​អតិថិជន និង​បុគ្គលិក​របស់​យើង​ផងដែរ​។ យើង​ពិតជា​កោតសរសើរ​ចំពោះ​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​មកទល់ពេលនេះ ហើយ​យើង​នឹង​បន្ត​គាំទ្រ​យុទ្ធនាការ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង ​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​”​។​

​ការឧបត្ថម្ភ​នេះ គឺជា​ផ្នែក​មួយ​នៃ​មូលនិធិ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ របស់​មូលនិធិ​ព្រូ​ដិ​នស៍ (Prudence Foundation) ដែល​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​របស់​ព្រូ​ដិ​នស​ល និង​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាជន​របស់​យើង​នៅ​តំបន់​អាស៊ី អាមេរិក និង​អាហ្វ្រិក​។ មូលនិធិ​នេះ​ផងដែរ ក៏​ត្រូវបាន​ផ្តល់ឱ្យ​ប្រទេស​ទូទាំង​ពិភពលោក ដែលមាន​សាខា​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​តាំងនៅ តាមរយៈ​ជំនួយ​សប្បុរសធម៌ ក៏ដូចជា​កម្មវិធី​សហគមន៍ ខណៈដែល​មានការ​ទទួល​រង​ផលប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ក្នុងស្ថានភាព​ដ៏​លំបាក​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ក៏​នឹង​ផ្ដល់ជំនួយ​មូលនិធិ​ដល់​ដៃគូ​មិន​ស្វែងរក​ប្រាក់ចំណេញ​នៃ​មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍រ​បស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក ដើម្បី​គាំទ្រ​ដល់​ការងារ​របស់​ពួកគេ ក្នុងការ​សម្រាល​ផលប៉ះពាល់​ពី​សំណាក់​ជំងឺ​រាតត្បាត​នេះ​មកលើ​សហគមន៍​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ចាប់តាំងពី​ក្រុមហ៊ុន ព្រូ​ដិ​នស​ល បាន​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣ មូលនិធិ​ព្រូ​ដិ​នស៍ បាន​ផ្ដួចផ្ដើម​កម្មវិធី​ជាច្រើន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ជួយ​ពង្រឹង​វិស័យ​អប់រំ សុខភាព និង​សុវត្ថិភាព​។ ក្នុងនោះ​រួមមាន​កម្មវិធី ឆា ឈី​ង (Cha Ching Money Smart Kids) កម្មវិធី SAFE STEPS ដែលជា​កម្មវិធី​ផ្ដល់ព័ត៌មាន​សំខាន់ៗ​ដល់​សាធារណជន​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​ការត្រៀម​បង្ការ​គ្រោះមហន្តរាយធម្មជាតិ កម្មវិធី អំ​ណាន​ដំបូង ដែលជា​កម្មវិធី​អប់រំ​កុមារ​តូចៗ ដោយ​សហការ​ជាមួយ​អង្គការ Save the Children និង​មាន​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ទាក់ទង​ជាមួយ​វិស័យ​សុខភាព ការអប់រំ និង​សុខុមាលភាព​ផ្នែក​ហិរញ្ញវត្ថុ​។ គំនិត​ផ្ដួចផ្ដើម​ទាំងអស់នេះ​ ត្រូវបាន​គាំទ្រ​ដោយ​បុគ្គលិក​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែល​ស្ម័គ្រចិត្ត​ចំណាយ​ពេលវេលា និង​ការខិតខំ​របស់​ពួកគេ ដើម្បី​ធានា​ឲ្យ​បាន​ថា ពួកគេ​បាន​ចូលរួមចំណែក​ជួយ​សហគមន៍ និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.prudencefoundation.com៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម