Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជាង​២៤​ម៉ឺន​ គ្រួសារ​នឹង​ទទួល​បាន​សាច់ប្រាក់​ជំនួយ​សង្គម​ពី​រដ្ឋាភិបាល​ក្រោយពេល​បិទ​ខ្ទប់​

បានផុស

នៅ

​ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​បានឱ្យ​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ជាង​២៤​ម៉ឺន​គ្រួសារ​ត្រូវ​បាន​កំណត់​ធ្វើ​អត្តសញ្ញាណ​កម្ម រៀបចំ​ទិន្នន័យ​ក្នុង​ការបើក​ផ្តល់​សាច់ប្រាក់​ជំនួយ​សង្គម​ពី​រដ្ឋាភិបាល​ក្រោយពេល​បិទ​ខ្ទប់​។

លោក ឈួ​រ សុ​បញ្ញា ប្រធាន នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​និង​យុវនីតិសម្បទា បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី​១៨​ឧសភា រហូតមកដល់​ថ្ងៃទី​២៥​ឧសភា​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២៤​ម៉ឺន​គ្រួសារ ត្រូវ​បាន​កំណត់​ក្នុង​ពិ​ដាន​នៃ​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​ការ​លំបាក​ក្នុង​ជីវភាព​និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​មានការ​លំបាក​ផ្នែក​ជីវភាព​ក្រោយពេល បិទ​ខ្ទប់ ដែល​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួងផែនការ កំពុង រៀបចំ​ទិន្នន័យ​កំណត់​អត្តសញ្ញាណ​កម្ម ក្នុង​ការ​រៀបចំ​ឧបត្ថម្ភ​សាច់ប្រាក់​នៃ​កម្មវិធី​ជំនួយ​សង្គម​ថ្មី ជូន​ពួកគាត់​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មកដល់ ពេលនេះ ក្រុមការងារ​បច្ចេកទេស ទើបតែ បាន​កំណត់​ជាក់លាក់​អត្តសញ្ញាណ​កម្ម​ប្រជាពលរដ្ឋ​ជាង​៤​ម៉ឺន​គ្រួសារ​ប៉ុណ្ណោះ នៅលើ​គោលដៅ​នៃ​តំបន់​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​ចំនួន​៣​ទីតាំង ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង ក្រុងព្រះសីហនុ​។

លោក​បាន​បន្ថែម​ថា​ ចំពោះ​ទំហំ​ទឹកប្រាក់​ដែល​គ្រោង​ចំណាយ​លើ​កម្មវិធី​ជំនួយ​សង្គម​ថ្មី​នេះ នៅ​មិនទាន់​អាច​ប៉ាន់ស្មាន​បាន​នៅឡើយ​ទេ រង់ចាំ​ការ​ប្រមូល​ទិន្នន័យ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ធ្វើឡើង​រួចរាល់ ទើ់ប​អាច​គណនា ស្រប ទៅតាម​អត្រា​ដែល​បាន​កំណត់​ជា​បី​ប្រភេទ គឺ គ្រួសារ​ដែលមាន​ការលំបាក​ដែល​រង​ផលប៉ះពាល់ គ្រួសារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​និង​រង​ផលប៉ះពាល់ និង​គ្រួសារ​ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​២០ កុម្ភៈ​។​

លោក វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តីពី​នីតិវិធី​និង​យន្តការ នៃ​ការបើក​ផ្តល់​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ក្រោយពេល បិទ​ខ្ទប់ ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃទី​២៥ ឧសភា​នេះ​ដោយបាន ណែនាំ​ដល់​អ្នកពាក់ព័ន្ធ​ដែល មាន​ភារកិច្ច​ចាត់ចែង​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ ត្រូវ​ម្ចាស់ការ ឲ្យ​បានល្អ លឿន និង​ច្បាស់លាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រដ្ឋមន្ត្រី ជឿជាក់​ថា​ ការងារ​នេះ​នឹង​ដំណើរការ​ទៅ​ល្អ​ដូច កម្មវិធី​ជំនួយ​សង្គម​ដែល​ក្រសួង​បាននឹងកំពុង​ធ្វើ​កន្លងមក​។

រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​អនុវត្ត​ការ​បើក​ផ្ដល់ប្រាក់​ជូន​ប្រជាពលរដ្ឋ​និង​គ្រួសារ​មានការ​លំបាក​ផ្នែក​ជីវភាព​កម្មករនិយោជិត​គោលដៅ​ក្រោយពេល​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​២០២១​នៅ​ដើមខែ​មិថុនា​ឆ្នាំ​២០២១​ខាងមុខនេះ​តទៅ​។

ក្នុង​នោះ​គ្រួសារ​សម្រាប់​ម្នាក់​ទទួល​បាន​ប្រាក់​ថ្លៃ​ស្បៀងអាហារ​ចំនួន​១០​ម៉ឺន​រៀល​ថ្លៃ​ទឹក​ស្អាត​២​ខែ​ចំនួន​១៨០០០​ថ្លៃ​អគ្គិសនី​២​ខែ​ចំនួន​៣៨០០០​រៀល​សរុប​១៥៦០០០​រៀល​។​ គ្រួសារ​មាន​មនុស្ស​ពី​២​ទៅ​៣​នាក់​ចំនួន​១១៣៥០០​រៀល​ថ្លៃ​ទឹកស្អាត​២​ខែ​ចំនួន​៤៤៨០០​ថ្លៃ​អគ្គិសនី​២​ខែ​៨៥៤០០​រៀល​សរុប​២៤៣៧០០​រៀល​។​ សម្រាប់​គ្រួសារ​ចាប់ពី​មនុស្ស​៤​នាក់​ឡើងទៅ​ទទួលបាន​១២៧០០០​រៀល​ថ្លៃ​ទឹកស្អាត​២​ខែ​៦២០០០​រៀល​ថ្លៃ​អគ្គិសនី​២​ខែ​១២២០០០​រៀល​សរុប​៣១១០០០។

ចំពោះ​ប្រជាពលរដ្ឋ​និង​គ្រួសារ​ប្រជាពលរដ្ឋ ​ដែល​មាន​អ្នក​ឆ្លង​កូ​វិដ​១៩​និង​មាន​ជីវភាព​លំបាក​ផ្នែក​ជីវភាព​ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដូចគ្នា​ផដែរ​។

រីឯ​ការឧបត្ថម្ភ​ប្រាក់​សម្រាប់​គ្រួសារ​ពលរដ្ឋ​ដែលមាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​នឹង​ទទួលបាន​ថវិកា​ដូចខាងក្រោម​សម្រាប់​គ្រួសារ​មនុស្ស​១​នាក់​ទទួលបាន​ថ្លៃ​ស្បៀងអាហារ​ចំនួន​៣០​ម៉ឺន​រៀល​ថ្លៃ​ទឹកស្អាត​៥​ខែ​ចំនួន​៤៥០០០​រៀល​ថ្លៃ​អគ្គិសនី​៥​ខែ​ចំនួន​៩៥០០០​សរុប​៤៤​ម៉ឺន​រៀល​។

គ្រួសារ​ដែល​មាន​មនុស្ស​ពី​២​នាក់​ទៅ​៣​នាក់​នឹង​ទ​ទូល​បាន​ថ្លៃ​ស្បៀងអាហារ​ចំនួន​៣០​ម៉ឺន​រៀល​ថ្លៃ​ទឹកស្អាត​៥​ខែ​១១២០០០​រៀល​ថ្លៃ​អគ្គិសនី​៥​ខែ​ចំនួន​២១៣៥០០​រៀល​ សរុប​៦២៥៥០០​រៀល​និង​គ្រួសារ​ដែល​មាន​មនុស្ស​៤​នាក់​ឡើងទៅ​ទទួលបាន​៣០​ម៉ឺន​រៀល​ថ្លៃ​ទឹកស្អាត​ខែ​ចំនួន​១៥៥០០០​រៀល​ថ្លៃ​អគ្គិសនី​៥​ខែ​ចំនួន​៣០៥០០០​រៀល​សរុប​៧៦​ម៉ឺន​រៀល​។

ចំពោះ​គ្រួសារ​ដែលមាន​ប័ណ្ណ​សមធម៌​ដែល​កំពុង​ទទួល​ការឧបត្ថម្ភ​ជា​រៀងរាល់ខែ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​មិន​ទទួលបាន​ការឧបត្ថម្ភ​បន្ថែមទៀត​ទេ​។

ចំណែក​កម្មករនិយោជិត​បម្រើ​ការងារ​នៅតាម​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់​ស្បែកជើង​និង​កាបូប​នៅក្នុង​តំបន់​ក្រោម​ការអនុវត្ត​វិធានការ​បន្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៃ​រាជធានី​ភ្នំពេញ​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​និង​ក្រុងព្រះសីហនុ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ចំនួន​១៦​ម៉ឺន​រៀល​តែមួយ​លើក​គត់​។

គួរ​បញ្ជាក់​ថា ​ការ​បើ​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​ប្រជាពលរដ្ឋ​និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​ដែល​ស្ថិត​ក្នុង​តំបន់​ក្រហម​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល​និង​ក្រុងព្រះសីហនុ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​គឺ​បើក​តែ​១​លើក​គត់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម