Connect with us

ព័ត៌មានជាតិ

បើក​កិច្ចប្រជុំ​ពិនិត្យមើល​វឌ្ឍនភាព​និង​ប្រឈម​នៃ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ពលរដ្ឋ​ជួប​ការលំបាក​គោលដៅ​បិទ​ខ្ទប់

បានផុស

នៅ

ភ្នំពេញ ៖ ​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន និង​លោក លោកស្រី អនុប្រធាន​នាយកដ្ឋា​ន​សុខុមាលភាព​សង្គម បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​Zoom​នា​ថ្ងៃទី​២៥ ឧសភា​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព និង​បញ្ហា ប្រឈម​នៃ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ប្រជាពលរដ្ឋ​គោលដៅ​នៃ​កម្មវិធី​ជំនួយ​សង្គម ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​, ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួ សារ​ប្រជាពលរដ្ឋ​ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ។ កិច្ចប្រជុំ​នោះ​ធ្វើឡើង​ដោយមាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និ ង​យុវនីតិសម្បទា ក្រសួងផែនការ អគ្គលេខាធិការដ្ឋាន​គាំពារ សង្គម រដ្ឋបាល​រាជធានី​ភ្នំពេញ រួមទាំង​ក្រុមការងារ​បច្ចេកទេស​ទួល​បន្ទុក​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ ពេល​បិទ​ខ្ទប់​នេះ​ផ្ទាល់​នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឈួ​រ សុ​បញ្ញា​បាន​ថ្លែង​ថា សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជា​ពល រដ្ឋ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ប្រជាពលរដ្ឋ ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី​តែងតែ​គិតគូរ​ខ្ពស់​អំ​ពោះ​សុខទុក្ខ​ពលរដ្ឋ​ទូទាំងប្រទេស​ជាធំ​ពិសេស​គ្រួសារ​ទី​ទាល់ក្រ​និង​ងាយ​រងគ្រោះ​ដែល​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជម្ងឺ​រាតត្បាត​ដ៍​កាច​សាហាវ​កូ​វីដ​១៩​តែម្ដង​ដែល​ចាំបាច់​បំផុត​។

លោក​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម ​បាន​ថ្លែង​បន្ដ​ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជឿ​លើ​រាជរដ្ឋាភិបាល​ចុះ​មិនដែល​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​នៅឯ​កោ​ឬ​ស្លាប់​ដោយ​ដាច់ពោះ​ឡើយ​ដោយ​ផ្តល់​ជា​សាច់ប្រាក់​ឧ​ប​ត្ថថម្ភ​ជា​បន្តបន្ទាប់​។ ចំពោះ​គ្រួសារ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​កូ​វីដ​១៩ ដូច​ករណី​ឆ្លង ករណី ស្លាប់​ដោយ​កូ​វីដ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ក្នុង​តំបន់​បិទ​ខ្ទប់​ទទួលបាន​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល ឧបត្ថម្ភ​ជា​បន្តបន្ទាប់​នៅក្នុង​ខែ មិថុនា ខាងមុខ នេះ​នៅក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សី​កែវ ,​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខ​ណ្ឌ​មានជ័យ​និង​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម