Connect with us

ព័ត៌មានជាតិ

អ្នកជំងឺ​កូ​វីដ-១៩ ​ម្នាក់ លួច​វាយ​សម្លាប់មន្ត្រី​យោធា​ម្នាក់ ដែលយាមនៅមន្ទីរពេទ្យ

បានផុស

នៅ

បុរស​ជា​អ្នកជំងឺ​កូ​វីដ-១៩ ម្នាក់​ បាន​វាយមន្ត្រីយោធា​ម្នាក់​បណ្តាល​ឱ្យស្លាប់ ដើម្បី​រត់ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​នេះ​។​

ប្រភពពី​មន្ត្រី​អាវុធហត្ថ​ស្រុក​ពញាក្រែក​បានឱ្យដឹងថា បុរស​ជា​យោធា និង​ជា​ជនរងគ្រោះ​ឈ្មោះ មាន វ៉ៃ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ហួច​កើត ឃុំ​ក្រែក ស្រុក​ពញាក្រែក ជា​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​ពញាក្រែក ត្រូវបាន​អង្គភាព​បញ្ជូនទៅ​យាម​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បានឱ្យដឹង​ទៀតថា ចំណែក​ជនសង្ស័យ​ដែល​ញៀន​ថ្នាំ​នោះ​ឈ្មោះ មឿ​ន ម៉ឺន អាយុ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​សារ ឃុំ​ដំរិល ស្រុក​អូររាំងឪ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​។​

ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ​បាន​ប្រើ​ដំបង និង​ចបកាប់​វាយ​ចំ​សៀតផ្កា របស់​ជនរងគ្រោះ​កំពុង​អង្គុយ​យាម​ម្នាក់ឯង​រហូត​ស្លាប់ ដោយសារ​អំណាច​នៃ​ថ្នាំញៀន ខណៈ​អ្នកយាម​ដទៃ​កំពុង​នៅ​ហូបបាយ​។​

ក្រោយ​កើតហេតុ ជនសង្ស័យត្រូវបាន​បញ្ជូនទៅ​ដាក់​ក្នុង​បន្ទប់​ព្យាបាល​អ្នកទោស ក្នុង​មន្ទីរពេទ្យ រីឯ​សាកសព​ជនរងគ្រោះ បាន​យកទៅ​បូជា​នៅ​វត្ត​សមាធិ ក្នុងស្រុក​ពញាក្រែក​៕​

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅ​ថ្ងៃ​ស្អែក​នេះ ​ក្រសួង​ការងារ​​​ និង​ស្ថានទូត​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នឹង​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជូន​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ​ដែល​មិន​បាន​វិល​មក​ស្រុក​កំណើត

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង​២០០០​នាក់ ​បាន​ដាក់​​ពង្រាយ​ការពារ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការប្រែប្រួលអាកាសធាតុនាំឲ្យមនុស្សជាងកន្លះលាននាក់លើលោកដាច់សរសៃឈាមខួរក្បាលស្លាប់ក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្វាមីរបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត ក៏មិនរួចខ្លួនដែរ

Sokha Hotels

ព័ត៌មានពេញនិយម