បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​កំពង់ស្ពឺ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​កំពង់ស្ពឺ

Published

on

នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ធ្វើ​ការ​បង្ក្រាប​ករ​ណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​ខេត្ត​កំពង់​ស្ពឺ ពេលនេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ​លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ វេលា​ម៉ោង ១៥ និង​៣០​នាទី កម្លាំង​ជំនាញ (​ក​៤) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ជំនាញ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ បាន​បើក​ស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច ភូមិ​ត្រពាំង​លើ ឃុំ​រកា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់។

ជនសង្ស័យ​ឈ្មោះ ប៊ុន ចាន់​ដារ​ត្ន័ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​លើ ឃុំ​រកា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ចាប់​យក​វត្ថុតាង សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ១២៨៥.៨៥ ក្រាម ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​យុវតី​ពីរ​នាក់ អាយុ ១៨ និង ១៦ ឆ្នាំ ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួស​ធ្ងន់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ23 mins ago

អង្គការ IOM​ស្នើ​កម្ពុជា​ដាក់​បេក្ខភាព​ប្រកួត​យក​ជ័យលាភី​ទាក់ទង​នឹង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​

ព័ត៌មានជាតិ31 mins ago

បង្ក្រាប​ទីតាំង​ភ្នាល់​បាល់​ដ៏​ធំ​មួយ​នៅ សង្កាត់​ផ្សារ​ដើម​គរ ឃាត់ខ្លួន​មនុស្ស​៦​នាក់​

ព័ត៌មានជាតិ1 hour ago

មន្ត្រី​នគរបាល​ជាតិ​៧៤​នាក់​ ទើប​មកពី​វៀតណាម​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ​នៅ​ខេត្តស្វាយរៀង

ព័ត៌មានជាតិ2 hours ago

ជនជាតិ​ថៃ​១៥​នាក់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ​ក្រោយពួក​គេ​ប្រាប់​ថា​​ វង្វេងផ្លូវ​មិន​មានបំណងចូលទឹកដីខ្មែរ​ទេ

ព័ត៌មានអន្ដរជាតិ2 hours ago

WHO ៖ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលរកឃើញនៅអង់គ្លេសកំពុងរាលដាលទូទាំងពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services