Connect with us

ព័ត៌មានជាតិ

ល្ងាចនេះ ពលករខ្មែរនៅប្រទេសម៉ាឡេស៊ី ៨នាក់ មានកុមារផង នឹងមកដល់កម្ពុជាវិញ

បានផុស

នៅ

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែឧសភា នេះថា ដោយមានកិច្ចអន្តរាគមន៍ ពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ពលករពលការិនីខ្មែរយើងចំនួន០៦នាក់​ និងកុមារ​០២នាក់ នឹងធ្វើដំណើរត្រឡប់កមមាតុប្រទេសវិញតាមជើងយន្ត​ហោះ​លេខ SQ158 ហើយនឹងមកដល់កម្ពុជានៅ វេលា​ម៉ោង៥ និង៣៥ នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក កុយ គួង ពលករខ្មែរទាំងនោះ តត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ហើយចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន​ និង​ជូនទៅធ្វើតេស្ត​កូវីដ​-១៩ ព្រមទាំង​ជូនដំណើរពួកគាត់ ទៅអាកាសយានដ្ឋាន​អន្តរ​ជាតិ​​​​​​​ KLIA ផង​ដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅថ្មីៗនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ក៏បានជួយសម្រប សម្រួលឲ្យពលករខ្មែរចំនួន០៧នាក់ ដែល​បានទៅរស់នៅ និងធនិងធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី បានត្រឡប់មកមាតុប្រទេសវិញផងដែរ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបូរីលេខ SQ158៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម