Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​កើនឡើង​អ្នក​ឆ្លង​ ៥ ថ្ងៃ​ជាប់​គ្នា​ តំបន់​មួយ​ចំនួន​ចាប់ផ្តើម​បិទ​ខ្ទប់​ឡើង​វិញ

បានផុស

នៅ

សញ្ញាណ​នៃ​ការ​ហក់​ឡើង​វិញ​អ្នក​ឆ្លង​កូវីដនៅ​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​ជាប់គ្នា បង្ក​ក្តី​ព្រួយ​បារម្ភ​ជា​ថ្មី។ តួលេខ​អ្នក​ឆ្លង​បាន​បន្ត​កើនឡើង​ ៥ ថ្ងៃ​ជាប់​គ្នា។ កាល​ពី​ម្សិលមិញ​នេះ រាជធានី​ភ្នំពេញ​កត់​ត្រា​ចំនួនអ្នក​ឆ្លងថ្មី ២៦០ នាក់ ជា​តួលេខ​ខ្ពស់​​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការផ្ទុះ​តាម​បណ្តា​រោងចក្រ​ដែលមានកម្មករ​រាប់​ពាន់​នាក់ អាច​ធ្វើ​ឲ្យ​ការ​រាលដាល​មាន​ទំហំធំ ​និង​ពិបាក​គ្រប់គ្រង។ កាលពី​​យប់​ថ្ងៃ​ទី​២៤​ ខែ​ឧសភា​ អាជ្ញាធរ​បានបិទ​ខ្ទប់​​គោលដៅ​ចំនួន ១៤​ នៅ​ម្តុំ​ផ្សារ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយសារ​មាន​កម្មករ​ប្រមាណ​ជាង​១០០​នាក់​ក្នុង​រោងចក្រ​ H7​ ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ហើយ​​ពាក់ព័ន្ធ​មនុស្ស​ជាច្រើនទៀត​។​

អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ធ្វើ​ដំណើរ​ចេញ​ចូល​ និង​​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខាងក្រៅ​ធ្វើ​ដំណើរ​ចូល​ក្នុង​តំបន់​នោះ​ដែរ​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាលទៅ​តំបន់​ផ្សេង​ទៀត​។​

លោកស្រីវេជ្ជបណ្ឌិត​​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​  ប្រធាន​គណ:កម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩​ និងជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ក្រើន​រំលឹក​ដល់​គ្រប់គ្នា ​ត្រូវតែ​អនុវត្ត​រស់នៅ​តាម​បែប​គន្លងថ្មីមួយ​ ក្នុងការ​ការពារ​ការ​ចម្លងវីរុសកូវីដ-១៩ ប្រសិន​បើមិន​ចង់ឱ្យ​មាន​ការបើក​ និង​បិទខ្ទប់​ ចុះ​ឡើងៗ​វិញ​នោះ​។​

លោកជំទាវ​បាន​ថ្លែង​ថា បន្ទាប់​ពី​ជួប​ប្រទះ​ការបិទខ្ទប់រួចមក គ្រប់​គ្នា​ចង់​ត្រឡប់​ទៅជីវិតធម្មតាវិញ ប៉ុន្តែ​វីរុស​កូវីដ-១៩ កំពុងតែ​ចរាចរ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស។

លោកជំទាវ​បាន​ព្រមាន​ថា មេរោគ​ដែល​សម្លាប់​មនុស្ស​មិន​រើស​មុខ​នេះ ប្រសិនបើ​បុគ្គល​ម្នាក់ៗ​ប្រញាប់ប្រញាល់​ធ្វើសកម្មភាព​ប្រចាំថ្ងៃ ការ​បើក​ប្រកប​របរ​រកស៊ី​ទទួល​ទាន​ឡើងវិញ​តាម​ធម្មតា​ ដូច​កាល​ពីមុន​ដែល​មិនទាន់​មាន​រោគ​រាតត្បាត ដោយ​​មិនបាន​ត្រៀម​លក្ខណ:​ការពារការចម្លងជំងឺកូវីដ-១៩​ ឱ្យបាន​ត្រឹមត្រូវទុក​ជាមុន​ទេ​នោះ​ មិនយូរមិនឆាប់​នឹង​នាំការ​វិល​ត្រឡប់​នៃការឆ្លងរាតត្បាត​ និង​ការ​បិទខ្ទប់​នៅថ្ងៃ​ណា​មួយ​ឡើងវិញ​ជា​មិនខាន​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម