មនុស្ស​ពុល​ស្រា ស នៅ​ខេត្តកំពត​ ៤០​នាក់ បានជា​សះស្បើយហើយ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មនុស្ស​ពុល​ស្រា ស នៅ​ខេត្តកំពត​ ៤០​នាក់ បានជា​សះស្បើយហើយ​

បានផុស

នៅ

លោក វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពត​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៦​ឧសភា​នេះ​ថា ប្រជាពលរដ្ឋ​ចំនួន​៤០​នាក់ ​ដែល​រងគ្រោះ​ដោយសារ​ពុល​ស្រា ស នៅ​ភូមិ​ធ្នង់ ឃុំ​ឫស្សីស្រុក​ខាងកើត និង​ភូមិ​ក្ងា​ប ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវបាន​ជាសះស្បើយ​ ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​អស់ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ពលរដ្ឋ​រងគ្រោះ​ទាំងនេះ​បាន ទៅ​ចូលរួម​បុណ្យសព​អ្នកភូមិ​ហើយ​បាន​ពិសា​ស្រា ស ស្រាថ្នាំ បាន​បណ្តាល​ឲ្យ​ពុល​ស្រា​ ហើយ​ត្រូវ​បាន​ប​ញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ខណៈ​ពលរដ្ឋ​១០​នាក់​ទៀត​ បាន​ស្លាប់​បាត់​បង់ជីវិត​ ដោយសារ​នៅ​ក្នុង​ស្រា​នោះ​មាន​ដាក់​សារធាតុ​មេ​តា​ណុល​លើស​កម្រិត​។ លោក វេជ្ជបណ្ឌិត ញា ប៊ុនថន បាន​បន្តថា​ គិត​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ល្ងាច​ថ្ងៃទី​​២៤ ខែ​ឧសភា ឆ្នាំ​២០២១ មាន​ករណី​ជនរងគ្រោះ​ដោយសារ​ពុល​ស្រា ស ចំនួន​៥៥​នាក់​ស្រី​៧​នាក់​ ដែល​មាន​អាយុ​ចាប់ពី​១៩​ឆ្នាំ ដល់​៧០​ឆ្នាំ ក្នុង​នោះ​មាន​អ្នកស្លាប់​ចំនួន​១០​នាក់​ ស្រី​៣​នាក់​មាន​អាយុ​ចាប់ពី​៣៧​ដល់​៥៨​ឆ្នាំ​។

​យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា​បាន​ឲ្យ​ដឹងថា ​យោង​តាម​លទ្ធផល​ពី​មន្ទីរ​ពិសោធន៍​ជាតិ​ហេតុការណ៍​ស្លាប់​ និង​រងគ្រោះ​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត គឺ​ដោយសារ​ពួកគាត់​បាន​ពិសា​ស្រា ស ​ឬ​ស្រា​ថ្នាំ​ ដែល​មាន​សារធាតុ​មេ​តា​ណុល​ខ្ពស់​ពិតប្រាកដ​មែន ​ព្រោះថា​សំណាក​ស្រា ស​ ដែល​យក​មក​ធ្វើ​វិភាគ​ចំនួន​១១​សំណាក ក្នុង​នោះ​មាន​៦​សំណាក​ មាន​សារធាតុ​មេ​តា​ណុល​លើស​កម្រិត​ធំ​០.២​ភាគរយ​ដល់​១១,៩​ភាគរយ​ ដែល​ធ្វើ​ឱ្យ​ពុល​ ខណៈ​កម្រិត​មិន​ពុល​វិញ​មិន​ត្រូវ​លើស​ពី​០,១​ភាគរយ​ឡើយ​។​

​លោក សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សូម​ក្រើនរំលឹក​ហើយ រំលឹក​ទៀត និង​សូម​អំពាវនាវ​ ដោយ​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​ពិសា​ស្រា​ ដែល​បិទ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​និង​គ្មាន​ការ​ត្រួតពិនិត្យ​។ លោក រដ្ឋមន្ត្រី​បាន បន្តថា ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​ហាម​ដាច់ខាត​កុំ​យក​សារធាតុ​មេ​តា​ណុល​មក​លាយ​ធ្វើ​ស្រា​ ស​ ព្រោះ​វា​បង្ក​ឱ្យ​ពុល​នឹង​ស្លាប់បាត់​បង់ជីវិត​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ចំណែក​បងប្អូន​អាជ្ញាធរខេត្ត​ស្រុក​ខណ្ឌ​ក្រុង​រដ្ឋបាល​ឃុំ​សង្កាត់​ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង​ឃ្លាំមើល​និង​ទប់ស្កាត់​ការ​លក់​ស្រា​បិទ​ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​ និង​ណែនាំ​ប្រជាពលរដ្ឋ​ចៀសវាង​យក​សារធាតុ​មេ​តា​ណុល​ធ្វើ​ស្រាស​ ដែល​បង្ក​ឱ្យ​ពុល​នឹង​ស្លាប់បាត់​បង់ជីវិត​។​

​លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ប្រសិនបើ​មាន​បញ្ហា​សុខភាព​ឬ​មាន​រោគសញ្ញា​នៃ​ការពុល​ស្រា​ដូចជា​ឈឺក្បាល​ក្អួត​ឈឺពោះ​វិលមុខ​ស្រវាំងភ្នែក​សន្លប់​ប្រកាច់​ពិបាក​ដកដង្ហើម​ឬ​សង្ស័យថា​ មាន​ឆ្លង​ជំងឺ​ទៃ​សូម​ប្រញាប់​ទៅ​ពិនិត្យ​ពិគ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​ផ្ទះ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​Update តួលេខ​មនុស្ស​ស្លាប់​ដោយ​សង្ស័យ​ពុល​ស្រា ស បើ​គិតពី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា នេះ សរុប​១០​នាក់​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services