Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​លេខ​ ២ ម្តុំ​ចាក់​អង្រែ ឡាន​ដឹក​ខ្សាច់​ជ្រុះ​ពេញ​ផ្លូវ ម្ចាស់​ដេប៉ូ សន្យា​ជួសជុល​លាង​សម្អាត​វិញ

បានផុស

នៅ

ភ្នំពេញ៖ អ្នកធ្វើដំណើបាននិយាយគ្រប់ៗគ្នាថាអាណិតផ្លូវជាតិលេខ២ដែលរងការខូចខាតដោយសាររថយន្តដឹកខ្សាច់ទម្ងន់យក្ស។

ពលរដ្ឋ​ឈ្មោះ យូ សុខា ជាអ្នករស់នៅច្បារអំពៅបាននិយាយថា រាល់​ថ្ងៃលោក​តែងធ្វើដំណើចេញទៅប្រកប​ការងារនៅឯចាក់អង្រែក្រោម ដោយបើកបរតាមបណ្តោយផ្លូវជាតិលេខ២។ អ្វីដែលគួរឲ្យអាណិតអាសូរផ្លូវជាតិលេខ២គឺម្តុំដេប៉ូខ្សាច់ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរងការបំផ្លិចបំផ្លាញដោយរថយន្តដឹកខ្សាច់ទម្ងន់យក្ស ដែលបើកបរដឹកជញ្ជូនខ្សាច់ដូចហែកឋិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​រូប​នេះ​បន្ត​ថា វាមិនត្រឹមតែខូចខាតទេ ដីខ្សាច់ជ្រុះលើផ្លូវបង្កឲ្យហុយទ្រុបទ្រុលសឹងងងឹតមេឃ។ចំណែកអ្នកធ្វើដំណើដោយម៉ូតូវិញ ដីហុយចូលភ្នែកសឹងកើតជំងឺឡើងបាយទៅ​ហើយ។

ទាក់ទិនទៅករណីរថយន្តដឹកខ្សាច់ចេញពីដេប៉ូជាច្រើនកន្លែងនៅតំបន់សង្កាត់ចាក់អង្រែលើនេះ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានឲ្យដឹងថា ម្ចាស់ដេប៉ូខ្សាច់បានសន្យានឹង​ជួសជុល លាងសំអាតផ្លូវដែលជ្រុះកំទេចដីនេះវិញ​។

នៅរសៀលថ្ងៃទី២៦ខែឧសភានេះ ក្រុមព័ត៌មាន​កម្ពុជា​ថ្មី​បាន​ចុះទៅ​ពិនិត្យ​ដីហុយទ្រុបទ្រុលដដែល៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម