Connect with us

ព័ត៌មានជាតិ

ត្រឹម​២​សប្តាហ៍​ ស្រុក​៣​នៅ​ខេត្ត​រតនគីរី មាន​អ្នក​ឆ្លង​ជំងឺ​គ្រុន​ឈី​ក​កើនឡើង​ជាង​១០០​នាក់

បានផុស

នៅ

​ក្នុង​រយៈពេល​២​សប្តាហ៍​នេះ ​មានការ​កើន​ឡើង​នូវ​ករណី​ជំងឺ​គ្រុន​ឈី​ក បាន​កើតឡើង​នៅ​ក្នុង​ស្រុក​ចំនួន​៣​ នៃ​ខេត្ត​រតនគីរី​ប្រមាណ​ជាង​១០០​ករណី​ ហើយ​ចំនួន​នេះ​អាច​នឹង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម លោក​វេជ្ជបណ្ឌិត លាង ឬ​ទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៦​ឧសភា​នេះ​ថា​ ស្រុក​ចំនួន​៣​ ដែល​មាន​ប្រជាពលរដ្ឋ​កំពុង​មាន​កើត​ជំងឺ​គ្រុន​ឈី​ក​នោះ​រួមមាន​ ស្រុក​អូ​ជុំ ស្រុក​អណ្តូង​មាស​និង​ស្រុក​បរ​កែវ​។

​យ៉ាងណាក៏ដោយ លោក វេជ្ជបណ្ឌិត​បាន​បន្ត​ថា​«​ស្ថានការណ៍​នៅ​ស្រុក​ទាំង​៣​នេះ ​យើង​អាច​គ្រប់គ្រង​បាន​១០០​ភាគរយ ​ហើយ​ដោយ​មិនមាន​អ្វី​ជាការ​គួរឱ្យ​ព្រួយបារម្ភ​ទេ​ ដោយ​កម្មវិធី​ជាតិ​បានធ្វើ​សកម្ម​ភាព​ចុះ​អប់រំ​សុខភាព ដាក់​ថ្នាំ​អា​បែ​ត​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ហើយ​»​។​

​លោក វេជ្ជបណ្ឌិត បាន លើកឡើងថា ដើម្បី​ការពារ​សុខភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជៀសផុត ពី​ការឆ្លង​ជំងឺ​គ្រុន​ឈី​ក និង​គ្រុនឈាម​ដោយសារ​សត្វ​មូស​ខ្លា​ញី​ខាំ និង​ជំងឺ​ផ្សេងទៀត​ ដែល​អាច​កើតមានឡើង​ដោយសារ​មូស​ខាំ ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ផ្ទះ​មាន​ពន្លឺ​ចេញចូល ទុកដាក់​របស់របរ សំលៀកបំពាក់​ក្នុង និង​ក្រៅ​ផ្ទះ ឱ្យមាន​សណ្ដាប់​ធ្នាប់ លុបបំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ​។

​លើសពីនេះ​ទៀត​ អំឡុងពេល​ថ្ងៃ គឺ​ចាំបាច់​ត្រូវ​ស្លៀក​សំលៀកបំពាក់​មាន​ដៃ​វែង​ជើងវែង សម្រាន្ត​ក្នុង​មុង​ជាប្រចាំ ទាំងថ្ងៃទាំងយប់ និង​មិនត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹតៗ​នោះទេ​។ ​ត្រូវ​សកម្ម​ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង ឬ​វត្ថុ​ដែល​មាន​ទឹក​ដក់ ដែល​ទុកចោល​មិន​ប្រើប្រាស់ ដូចជា​សំបក កង់ឡាន ម៉ូតូ សំបក​ដប កំប៉ុង ត្រឡោក​ដូង ចានបាយ​សម្ល​ជ័រ កំប៉ុង​កាហ្វេ ត្រូវ​កប់ ឬ ដុត ឬ កម្ទេច​ចោល ឬ ទុកដាក់​ឱ្យមាន​របៀប ដើម្បី​កុំឱ្យ​មានទឹក​ដក់​។​ ត្រូវដាក់​អា​បែ​ត​ក្នុង​ពាង ឬ អាង ឬ​វត្ថុ​ស្តុក​ទឹក ជាដើម​។

​លោក វេជ្ជបណ្ឌិត លាង​ឬ​ទ្ធី បាន​ណែនាំ​ថា​«​បើ​មាន​អា​ការៈមិន​ស្រួល ដូចជា​ក្ដៅខ្លួន​លើសពី ៣៨​អង្សា​សេ ចេញ​កន្ទួល​ក្រហម​លើ​ខ្លួនប្រាណ ឬ​នៅ​ដៃ ឬ​មាន បញ្ហា​សុខភាព សូម​ប្រញាប់​ទៅ​ស្វែងរក​ការពិគ្រោះពិនិត្យ​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​លោកអ្នក​»៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អធិការនគរបាលក្រុងសំរោង ចុះទៅសួរសុខទុក្ខមន្ត្រីនគរបាលម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម