Connect with us

ព័ត៌មានជាតិ

លោក វង សូត ជម្រុញ​ឲ្យ​ក្រុមការងារ​តាម​មូលដ្ឋាន​បន្ត​ប្រឹងប្រែង​បំរើសេវា​សាធារណៈ​ជូន​ពលរដ្ឋ​បាន​ឆាប់រហ័ស

បានផុស

នៅ

កណ្តាល ៖ ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​នូវ​ការ​ជម្រុញ​ឲ្យ​ម​ការងារ​តាម​ថ្នាក់មូលដ្ឋាន​បន្ត​ប្រឹងប្រែង​បំរើសេវា​សាធារណៈ​ជូន​ពលរដ្ឋ​បាន​លឿន​តាម​ដែល​អាច​ធ្វើបាន​ឲ្យ ដើម្បី​បំរើ​សេចក្តីត្រូវការ​រប​ស់​ពួកគាត់​។ លោក វង សូត ថ្លែង​បែបនេះ​ខណៈពេល​ដឹកនាំ​មន្ត្រី​ជំនាញ រួមទាំង​លោក​គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល អញ្ជើញ​ចុះ​ពិនិត្យ​សំណង់​អគារ​មជ្ឈមណ្ឌល​យុវនីតិសម្បទា ដែល​ស្ថិតនៅ​ភូមិ​បា​គូ ឃុំ​បា​គូ​ស្រុក​កណ្ដាល ស្ទឹង​ខេត្តកណ្ដាល​នៅថ្ងៃនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​រដ្ឋមន្ត្រី​វង សូត បាន​ថ្លែងថា ជាការ​ពិតណាស​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព និង​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន ក្នុងន័យ​ពង្រឹង និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ ភូមិ ឃុំ មាន​សុវត្ថិភាព ក៏ដូចជា គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ពិសេស​ទទួលផល​ប៉ះពាល់​ដោយ​ជម្ងឺ​រាតត្បាត​កូ​វីដ​១៩​តែម្តង​ឲ្យ​បាន​ប្រសើរឡើង វិញ​។ រាជរដ្ឋាភិបាល​ការដាក់​ឲ្យ​អនុវត្ត​នូវ​ការផ្តល់​សាច់ប្រាក់​ជូន​ដល់​ប្រចាព​ល​រដ្ឋ ក្រ​១ និង ក្រ​២ ខណៈ​មេរោគ​កូ​វីដ​១៩ បាន​នឹង​កំពុង​រា​ត្បា​ត​នៅលើ​ពិភពលោក​ដោយមាន​អ្នក​ឆ្លង​រាប់រយ​លាន​នាក់​និង​ស្លាប់​ជាច្រើន​លាន​នាក់​ទៅហើយនោះ​។ ។ ចំណែក​សំណង់​អាគារ​នេះ​គឺជា​មណ្ឌល​សុខភាព​ដែល​កសាងឡើង​ដើម្បី​បំរើសេវា​សុខភាព​ជូន​ពលរដ្ឋ​និង​កា​សម្រាក​ព្យាបាល ជម្ងឺ​ផ្សេងៗ​។​

ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវតែ​បន្ត​ចុះ​តាមដាន​ដល់​មូលដ្ឋាន​ផ្ទាល់​ជួយសង្គ្រោះ​បន្ទាន់​ចំពោះ​ពលរដ្ឋ​ដែល​ទីទាល់ក្រ ជន​ងាយ​រងគ្រោះ​ដើម្បី​ផ្ដល់ជំនួយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក៍​ដូច​ជំនួយ​សប្បុរស​ធ​ម៏​ជូន​ដល់​ពួកគាត់​ភ្លាមៗ​ពីព្រោះ​រាជរដ្ឋាភិបាល​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​ឡើយ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម