Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ចេញ​ម៉ូតូ​កង់​បី​១០០​គ្រឿង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដើម្បី​បង្កើន​ភាពងាយស្រួល​បំរើ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ

បានផុស

នៅ

​ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ​បានចេញ​ម៉ូតូ​កង់​បី​ចំនួន​១០០​គ្រឿង រត់​លើផ្លូវ ដូច​សព្វមួយដង ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស រឺ​ដាស់​ម៉ាស៊ីន សាក​អាគុយ និង ពង្រឹង​ដៃចង្កូត ប្រកបដោយ​សណ្តាប់ធ្នាប់​ពិសេស​បង្កើន​ភាពងាយស្រួល​បំរើ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជានិច្ចកាល អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ម្ចាស់ការ​ទទួលខុសត្រូវ ត្រៀមលក្ខណៈ​ជាស្រេច​ទាំង​កម្លាំង​ប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បី​ទុក​ប្រើប្រាស់​ពេល​មាន​ហេតុ​ការចាំបាច់​ជាយថាហេតុ​ផ្សេងៗ ក៏ដូចជា​ចេញ​បំពេញបេសកកម្ម​តាម​បទបញ្ជា​ថ្នាក់លើ ដូច្នេះ​ការ​ថែ​រទាំ លក្ខណៈ​បច្ចេកទេស លើ​មធ្យោបាយ​សម្ភារៈ ត្រូវបាន​លោក​មេបញ្ជាការ ចាត់ទុកជា​អទិភាព​ចាំបាច់​សម្រាប់​ប​ណ្តា​អង្គភាព​ចំណុះ​ត្រូវអនុវត្ត​ឲ្យ​បាន ជាប់​ជាប្រចាំ​ក្នុង​កិច្ចការបម្រើ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម