Connect with us

ព័ត៌មានជាតិ

លម្អិតសាច់រឿងឃាតកម្មវាយសម្លាប់បុរសម្នាក់នៅបឹងទំពុនទាំងកណ្តាលអធ្រាត្រ

បានផុស

នៅ

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​បុរស​២​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​វាយ​សម្លាប់​បុរស​ម្នាក់​កាល​ពីវេលា​ម៉ោង ១៖៣០ នាទីរំលងអធ្រាត្រថ្ងៃទី ២៥ ខែឧសភា ស្ថិត​នៅ​ត្រង់​ចំណុចផ្លូវលំ​ ក្រុម២ ភូមិ​សន្សំ​កុសល​៣​ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណី​ឃាតកម្ម​នេះ បង្ក​ឡើង​ដោយ​បុរស​ជន​សង្ស័យ​ឈ្មោះ កែវ យិនភី ហៅ តួ អាយុ ២៧ ឆ្នាំ​​ មាន​ទីលំនៅ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរជាអ្នករត់ម៉ូតូកង់បីឥណ្ឌា (មានផ្ទុកសារធាតុ​ញៀន)​ និងបក្ខពួក​ម្នាក់​ទៀត​ឈ្មោះ រ៉េត បញ្ញា​ ហៅ ម៉ុក​ អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ជាកម្មករ​មើលម៉ូតូនៅផ្សារបឹងទំពុន ក៏មាន​ផ្ទុកសារធាតុញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ឯ​បុរស​ជនរងគ្រោះមានឈ្មោះ ម៉ុក អង្គាររស្មី អាយុ ៣៥ឆ្នាំ មាន​ទីលំនៅផ្ទះជួល ផ្លូវ​បេតុង ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខ​របរមិនពិតប្រាកដ​។

ស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា កាល​ពី​វេលាម៉ោង​១៖៣០ នាទី រំលងអាធ្រាត្របុរស​ជនសង្ស័យឈ្មោះ កែវ យិនភី និង​រ៉េត បញ្ញា ​បាន​ផឹកស្រាបៀរអស់ម្នាក់ចំនួន ០២ កំប៉ុង​នៅ​មុខផ្សារបឹងទំពុន ពេល​ផឹក​រួច​ក៏​បើក​ម៉ូតូ​កង់បីឥណ្ឌា​របស់​ខ្លួន​ឡើង​ទៅ​លើផ្លូវ ២៧១ ក៏​បាន​ប្រទះ​ឃើញ​បុរស​ជនរងគ្រោះ​ឈ្មោះ ម៉ុក អង្គាររស្មី កំពុង​ជិះ​ម៉ូតូ​កង់​បីខ្មែរ ដែលធ្លាប់មានទំនាស់ជាមួយ ជនសង្ស័យឈ្មោះ កែវ យិនភី ប្រមាណកន្លះខែមុន។

បន្ទាប់មកជនរងគ្រោះ ម៉ុក អង្គារស្មី​បាន​ចុះ​ពី​លើ​ម៉ូតូកង់បី​ខ្មែរ​មក​ប្រតាយ​ប្រតប់គ្នា​ជាមួយ​ជនសង្ស័យ​ឈ្មោះ កែវ យិនភី ខណៈ​នោះ​ជន​រង​គ្រោះ​បាន​រត់​ទៅ​យក​បន្ទះ​ឈើ​ប្រវែង ១ម៉ែត្រ មក​វាយ​ជនសង្ស័យឈ្មោះ កែវ យិនភី ឱ្យរបួសដៃខាងឆ្វេង បន្ទាប់មកឈ្មោះ រ៉េត បញ្ញា បាន​ចូល​ទៅ​ជួយ​បក្ខពួក​ខ្លួន​ស្រាប់​តែជន​រងគ្រោះ​បាន​រត់​ចេញ​ហើយ​ទៅ​វាយ​កញ្ចក់​មុខ​ម៉ូតូកង់បីឥណ្ឌា​របស់ជនសង្ស័យឈ្មោះ កែវ យិនភី ហៅ តួ បណ្តាល​ឱ្យបែកខ្ទេច ហើយ​ក៏បានរត់គេចខ្លួន ពេលនោះជនសង្ស័យទាំងពីរនាក់ បានបើកម៉ូតូកង់បីឥណ្ឌា​ដេញតាមពីក្រោយ​មកដល់នៅចំណុច​កើតហេតុ (មុខផ្ទះលេខ ៣១២ ផ្លូវលំ ភូមិ សន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) ក៏បំបុកជនរងគ្រោះពីក្រោយបណ្ដាលឱ្យដួលដាច់ផ្ងារ និងបានយកដុំថ្មទម្រជើងឆ័ត្រវាយបន្ថែមទៀតបណ្តាលឲ្យស្លាប់​នៅ​នឹង​កន្លែង ហើយ​បាន​បើកម៉ូតូកង់បីឥណ្ឌានោះរត់គេចខ្លួនបាត់តែម្ដង។

លុះព្រឹកឡើងថ្ងៃទី ២៥ ខែឧសភា សព​បុរស​ជនងរងគ្រោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុងថ្លុក​ឈាម​ មាន​សភាព​រងរបួស​បែកក្បាល និង​បាក់​ជើង បង្ក​ការ​ភ្ញាក់ផ្អើល​នៅចំណុចកើតហេតុខាងលើ។

រហូតមកដល់វេលាម៉ោង ០៩ ព្រឹកថ្ងៃដដែល កម្លាំងអធិកាដ្ឋានរនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាល​បឹងទំពន់ទី១ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នៅចំណុចមុខផ្សារបឹងទំពុន ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានតែម្តង។

នៅពេលឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើ សមត្ថកិច្ចជំនាញបានធ្វើការចាប់យកវត្ថុតាង ៖ ម៉ូតូកង់បីឥណ្ឌាចំនួន ០១ គ្រឿង ពណ៌ស និងដុំថ្មទម្រជើងឆ័ត្រចំនួន ០១ ដុំ។

ក្នុងពេលនោះឈ្មោះ វ៉ាត ចាន់កេសី ភេទ ស្រី អាយុ ៣៩ ឆ្នាំ (ត្រូវជាមីងរបស់ជនរងគ្រោះ) បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ចំណែកឯសពជនរងគ្រោះឈ្មោះ ម៉ុក អង្គាររស្មី បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម