Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ឧបត្ថម្ភ​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​គ្រឿង​ឧបភោគបរិភោគ ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តកំពង់ចាម​

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​-១៩ ពី​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ តាមរយៈ​ឯកឧត្តម​ហេង​សួរ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រគល់ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តកំពង់ចាម ដើម្បី​ចូលរួមចំណែក​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ -១៩ ក្នុង ភូមិសាស្ត្រ​ខេត្តកំពង់ចាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​និង​លោកជំទាវ ដែល​បាន​ផ្ដល់ជូន​នៅ​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​19 រួម​និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ផ្ដល់ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​-១៩ ខេត្តកំពង់ចាម សម្រាប់​យកទៅ​ប្រើប្រាស់ ក្នុងការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ-១៩ ជាពិសេស ការផ្គត់ផ្គង់ ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត និង​ពលករ​ចំណូលស្រុក ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​។​

គួរ​បញ្ជាក់ថា អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដែល​បាន​ផ្ដល់ជូន​នាពេលនេះ​រួមមាន​៖ម៉ាស​ចំនួន ៥០,០០០​ម៉ាស -​ឧបករណ៍​តេស្ត​រហ័ស​ចំនួន ២,៥០០ -​មី​ចំនួន ១០០​កេស និង​សម្លៀកបំពាក់​ការពារ​PPE ចំនួន ៥,០០០​អាវ​៕​

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម