Connect with us

ព័ត៌មានជាតិ

សេដ្ឋ​វិទូ IMF ៖ គោល​នយោបាយ​បន្ធូរបន្ថយ​របស់​ធនាគារ​ជាតិ នឹង​ជួយ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ

បានផុស

នៅ

គោលនយោបាយបន្ធូរបន្ថយហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា រួមមានការបន្ទាបទុនបម្រុងរបស់ធនាគារឯកជន និងការអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញរហូតដល់ចុងឆ្នាំ២០២១នេះ នឹងបន្តជួយវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យមានស្ថេរភាព និងជួយជម្រុញវិស័យសេដ្ឋកិច្ចមួយចំនួនឱ្យរើបឡើងវិញជាបណ្ដើរៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការលើកឡើងរបស់ សេដ្ឋវិទូជាន់ខ្ពស់ និងអ្នកតំណាង IMF ប្រចាំប្រទេសកម្ពុជា លោក Yasuhisa Ojima នៅក្នុងវេទិកានៃថ្នាក់ដឹកនាំលើកទី១សម្រាប់ឆ្នាំ២០២១ ផ្តោតលើប្រធានបទស្តីពី «ការប្រមើលមើលពីការងើបឡើវិញនៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅតំបន់អាស៊ាន» ដែលរៀបចំឡើងដោយសមាគមធនាគារកម្ពុជា។

ទោះបីវិស័យហិរញ្ញវត្ថុនឹងបន្តមានស្ថេរភាព សេដ្ឋវិទូជាន់ខ្ពស់IMF បញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជានៅតែមានចំពោះឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ រួមទាំងវិស័យទេសចរណ៍។»

លោក Yasuhisa Ojima ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន៤,២ភាគរយនៅឆ្នាំនេះ និងកំណើន៦ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីបានធ្លាក់ចុះ៣,៥ភាគរយនៅឆ្នាំ២០២០កន្លងទៅ។ ការព្យាករណ៍នេះនឹងត្រូវកែប្រែឡើងវិញ ដោយផ្អែកលើការកើនឡើងនូវការឆ្លងជំងឺកូវីដ១៩ ឫព្រឹត្តិការណ៍២០កុម្ភៈ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា មានប្រសាសន៍ថា៖ «ទោះបីជាធនាគារជាតិនៃកម្ពុជាទើបតែបានបន្តកិច្ចប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញរហូតដល់ចុងឆ្នាំ២០២១ គ្រប់ស្ថាប័នហរញ្ញវត្ថុទាំងអស់ចាំបាច់ត្រូវស្វែងយល់អំពីថាតើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តទៅជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខ។»

លោកបណ្ឌិត អ៊ិន ចាន់នី បានបន្តថា ដោយសារអ្នកខ្ចីប្រាក់ជាច្រើនមានការលំបាកក្នុងការសងត្រឡប់មកវិញ ហើយឥណទានប្រមាណ១២%ត្រូវបានរៀបចំឡើងវិញ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិតជាមានសារៈយ៉ាងខ្លាំងសម្រាប់អ្នកខ្ចីប្រាក់ និងស្ថាប័នហិរញ្ញវត្ថុ។ ដូច្នេះ ទស្សនៈ និងការវិភាគរបស់IMFនឹងជួយស្ថាប័នរបស់យើងរៀបចំ និងធានារឱ្យបានស្ថេរភាព និងវិបុលភាពនៃវិស័យហិរញ្ញវត្ថុរយៈពេលវែង។

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ធនាគារជាតិនៃ​កម្ពុជា​ បាន​ប្រកាស​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​រៀប​ចំធ្វើ​ឥណទាន​ឡើវិញ រហូ​ត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ២០២១នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម និង​សម្រាល​បន្ទុក​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩។ ក្រៅពីនេះ ធនាគារជាតិ​បន្ត​ការរក្សាអនុវត្ត​ប្រាក់​បម្រុង​កាតព្វកិច្ច​ក្នុង​អត្រា​៧%ដ​ដែល រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានទម្លាក់អត្រាប្រាក់បំរុងកាតព្វកិច្ចជារៀល និងជាដុល្លារអាមេរិកមកត្រឹម៧% ចាប់ពីខែមេសា ឆ្នាំ២០២០ ពីកម្រិត៨%សម្រាប់ប្រាក់រៀល និង១២,៥%សម្រាប់រូបិយប័ណ្ណបរទេស ដើម្បីផ្ដល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រការនេះធ្វើឱ្យវិស័យធនាគារមានលទ្ធភាពបង្កើនឥណទាន និងផ្ដល់ការអនុគ្រោះនានាដល់អតិថិជនដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ១៩។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម