Connect with us

ព័ត៌មានជាតិ

ករណីកម្មករ​សម្រុក​ចេញ​ពី​រោងចក្រ​នៅ​ក្រុង​បាវិត រដ្ឋបាលខេត្តគ្រប់គ្រងបានហើយ

បានផុស

នៅ

ករណី​បង​ប្អូន​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ តាយ សេង ខេត្ត​ស្វាយរៀង លោកអភិបាល​ខេត្ត ​ម៉ែន វិបុល បាន​បញ្ជាក់ថា៖ សម្រាប់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​អស់ អាជ្ញាធរ​អាច​គ្រប់គ្រង​បាន ហើយ​ក៏​អំពាវនាវ​កុំ​ឱ្យបងប្អូន​កម្មករ មាន​ការ​ភ័យ​បារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ បានពន្យល់បន្ថែម​ថា ករណី​បង​ប្អូន​កម្មករ​សម្រុក​ចាកចេញនេះទៀតសោត ក៏មិន​ពាក់ព័ន្ធ​អ្នក​ត្រូវ​តេស្ត​កូវីដ​ទេ គឺ​ជា​កម្មករ​ផ្នែក​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលក្រុមគ្រូពេទ្យដឹកចេញពីរោងចក្រ ក្នុងតំបន់ជាមួយគ្នា យកទៅព្យាបាល ចៃដន្យ ចំម៉ោង​ដែល​កម្មករ​នៅ​ផ្នែក​អគារ​ផ្សេង​ទៀត​ចប់​ម៉ោង​ការងារ ត្រូវ​ចេញ​ទៅ​ផ្ទះ ក៏ស្រាប់​តែ​មាន​បំផុល​បំផុស​មាន​អ្នក​ឆ្លង​កូវីដ​ ទើប​មាន​ការ​ផ្អើល​ឆោឡោ​រត់​ជាន់​ជើង​គ្នា​តែ​ម្តង៕ អត្ថបទ៖ Dy Bunnara

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម