Connect with us

ព័ត៌មានជាតិ

រោងចក្រ​៤ ក្នុង​ខណ្ឌមានជ័យ ត្រូវ​អាជ្ញាធរ​ចុះ​ផ្អាក​បណ្តោះអាសន្ន ក្រោយ​រក​ឃើញ​មានកម្មករ​កម្មការិនី ឆ្លង​​កូ​វីដ​១៩​ច្រើន​

បានផុស

នៅ

​រោងចក្រ​ចំនួន​៤ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ និង​សង្កាត់​ស្ទឹងមានជ័យ​៣ នៃ​ខណ្ឌមានជ័យ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ សហការ​ជាមួយ​មន្ត្រី​ក្រសួង​ការងារ នា​វេលា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ និង​សម្រេច​ផ្អាក​ដំណើរការ ជា​បណ្តោះអាសន្ន​រយៈ​ពេល​២​ថ្ងៃ ក្រោយ​រក​ឃើញ​មាន​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ ឆ្លង​ជំងឺ​កូ​វីដ​១៩​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះពិនិត្យ រួច​សម្រេច​ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​រោងចក្រ​ខាងលើ ធ្វើឡើង​ដោយមាន​ការដឹកនាំ​កម្លាំង​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​មានការ​សហការ​ចូលរួម​ពី​សំណាក​មន្ត្រី​ក្រសួង​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ រួមជាមួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​នី​មួ​យៗ មាន​កម្លាំង​អាវុធហត្ថ នគរបាល និង​លោក​ចៅសង្កាត់​ផងដែរ។

​យោង​តាម តាម​របាយការណ៍​មន្ត្រី​អាជ្ញាធរ​ខណ្ឌមានជ័យឲ្យដឹង​ថា រោងចក្រ​ទាំង​៤​ពាក់ព័ន្ធ​ដែល​រកឃើញ​មាន​ផ្ទុះ​ខ្លាំង​នូវ​ជំងឺ​កូ​វីដ​១៩ មានដូចជា ៖ ទី​១. រោងចក្រ SLJ / ដេ ស៊ី ណៃ ស្ថិតនៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ដែលមាន​កម្មករ​សរុប ៦៣០​នាក់ ក្នុងនោះដែរ​រកឃើញ អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ សរុប​២២៣ នាក់ ១០៩​ករណី​ថ្មី ( ១០៩​ករណី​ថ្មី , ១១៤ ករណី​ចាស់ ) ។​

​ទី​២. រោងចក្រ គូ តា​យ​ហ័​រ សេង​ស៊ី​ង​ហ្វេ​ង​ជី​ង ស្ថិត​លើផ្លូវ​ឌួង​ងៀប ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដែលមាន​កម្មករ​សរុប ៧១០​នាក់ ស្រី​៤៧៣​នាក់ ក្នុងនោះដែរ​រកឃើញ​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ សរុប​៣៩ នាក់ ( ៦​ករណី​ថ្មី , ៣៣​ករណី​ចាស់ ) ។​

​ទី​៣. ក្រុមហ៊ុន ជុង ហាវ ហ្គា​មេន CHOUNG HAO GARMENT CO., LTD. មាន​អាសយដ្ឋាន​ស្ថិតនៅ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ដែលមាន​កម្មករ​សរុប ៥៧០​នាក់ ក្នុងនោះដែរ​រកឃើញ​វិជ្ជមាន មេរោគ​កូ​វីដ​១៩ សរុប​១៨​នាក់ ( ១៦​ករណី​ថ្មី , ០២​ករណី​ចាស់ ) ។​

​ទី​៤. រោងចក្រ WND ដែលមាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ស្ថិត​ក្នង​ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដែលមាន​កម្មករ​សរុប ៨៦៤​នាក់ ស្រី ៧៦៥​នាក់ ក្នុងនោះដែរ រកឃើញ​អ្នក​វិជ្ជមាន មេរោគ​កូ​វីដ​-១៩ ១២ នាក់ ( ៤​ករណី​ថ្មី , ៨​ករណី​ចាស់ ) ។​

​ក្រោយពី​បាន​ពិនិត្យ​រួច លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង លោក ទូច សុទ្ធ​មុត ប្រធាន​អន្តរាគមន៍ តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានសម្រេច​ផ្អាក​ដំណើរការ រោងចក្រ​ទាំង​៤ រយៈពេល​២​ថ្ងៃ គឺ​គិត​ចាប់​ពេល​ចុះ​អនុវត្ត​ខាងលើ រហូតដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ ជា​បណ្តោះអាសន្ន។

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌឲ្យ​ដឹងថា ក្រោយ​ផ្អាក​រយៈពេល​២​ថ្ងៃ​ហើយ​នោះ តំណាង ឬ​ម្ចាស់​រោងចក្រ​ទាំង​៤​ខាងលើ ត្រូវ​រង់ចាំ​ការចុះពិនិត្យ វាយតម្លៃ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពី​ហានិភ័យ​ជាក់ស្តែង​នៅក្នុង​រោងចក្រ​ផ្ទាល់​ជាមុនសិន មុន​ឈានដល់​សម្រេច​ជាថ្មី​ ក្នុងការ​អនុញ្ញាត​ឲ្យ​ដំណើរការ​ជា​ធម្មតា​ឡើងវិញ។​

​លោក​អភិបាលរងខណ្ឌ បាន​បញ្ជាក់ថា ក្រោយពី​បានធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​រោងចក្រ​ទាំង​៤​ឲ្យ​ផ្អាក​អាជីវកម្ម​រួច អាជ្ញាធរ​ក៏​សម្រេច​ឲ្យ​ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​រោងចក្រ​ភ្លាមៗ​ផង​ដែរ ពោលគឺ​នៅ​ព្រឹក​ថ្ងៃខែ​ដដែល អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​បងប្អូន​កម្មករ​កម្មការិនីទាំងអស់​ត្រឡប់​ទៅកាន់​លំនៅឋាន និង​សូម​តាមដាន​បន្ត​នូវ​អាការៈ​សុខភាព​ខ្លួន ក្នុងករណី​ដែល​បងប្អូន​កម្មករ​ណា​ដែល​មិនទាន់​បាន​ធ្វើ​សំណាក​សូម​ទៅ​ធ្វើ​សំណាក ដើម្បី​តេ​ស្ត​រក​មេរោគ​កូ​វីដ​១៩ នៅតាម​ទីតាំង​ដែល​អាជ្ញាធរ និង​ក្រសួង​បាន​រៀបចំ​សម្រាប់​ការធ្វើ​តេ​ស្ត​ជូន​បងប្អូន។ ទន្ទឹមនឹងនោះ អាជ្ញាធរ ក៏បាន​ធ្វើការ​ណែនាំ​អោយ​កម្មករ​ទាំងអស់ សូម​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ផងដែរ អំឡុង​ពេល​ដែល​លទ្ធិ​ផល​សំណាក​មិនទាន់​ចេញ ជៀសវាង​ការ​ដើរហើរ​ទៅ​ខាង​ក្រៅ មាន​ហានិភ័យ​ក្នុងកា​រ​ចម្លង​កាន់តែ​ខ្ពស់ផង​ដែរ។

​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​មាន​៧​សង្កាត់ ក្នុង​នោះ​៦​សង្កាត់ គឺ​ត្រូវបាន​ចាត់ទុកជា « តំបន់​លឿន » ទៅហើយ ដែលជា​តំបន់​មាន​ហានិភ័យ​តិច នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩។ ក្នុងនោះដែរ នៅឡើយ​តែ​តំបន់​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ​៣​ប៉ុណ្ណោះ ដែល​ត្រូវ​អាជ្ញាធរ​នៅ​កំណត់​បន្ត​ថា ជា « តំបន់​លឿងទុំ » ដែល​ជា​មាន​តំបន់​មានការ​ឆ្លង​ក្នុង​កម្រិត​មធ្យម។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃក្រោយ​មកនេះ បែរជា​រកឃើញ​មានការ​ចម្លង​ហាក់​កើន​ឡើងវិញ​ផងដែរ ជាក់ស្តែង​ដូច​ករណី​ឆ្លង​នៅ​ក្នុង​រោងចក្រ​ខាងលើ​ជាដើម៕

អត្ថបទ៖ លី​ហេង

សូមចុច​អាន៖ ​​រដ្ឋបាលខណ្ឌមានជ័យបញ្ឈប់កម្លាំងសណ្តាប់ធ្នាប់ដែលធ្វើខុសនីតិវិធីណែនាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម