Connect with us

ព័ត៌មានជាតិ

ក្រសួង បង្ហាញពីរបៀបការពារសុខភាពក្នុងអំឡុងពេលអាកាស​ធាតុចុះត្រជាក់

បានផុស

នៅ

ក្រសួងសុខាភិបាល បានបង្ហាញពីរបៀបការពារសុខភាព ដល់ប្រជាពលរដ្ឋ ពិសេសមនុស្សវ័យចំណាស់ និងកុមារ នៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា បានឲ្យដឹងថា នៅ​ក្នុង​អា​កាសធាតុ ចុះត្រជាក់នេះ ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ជំងឺ​មួយចំនួនដូចជា ជំងឺផ្លូវដង្ហើម​ដែលមិនត្រូវ​នឹង​អាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និង​ជំងឺ​ផ្លូវ​ដង្ហើម​បណ្ដាល​មកពីវីរុសនិងមេរោគស្ត្រិបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អកនិងរលាកក្រពះពោះវៀន​ដោយពពួកវីរុស ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង បានណែនាំដល់ប្រជាពលរដ្ឋ ពិសេសទារក កុមារ និង​មនុស្សវ័យចំណាស់ គួរតែ​ស្លៀកពាក់​​ច្រើន​ជាន់ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួន។ ចៀសវាង​សំលៀកបំពាក់​តឹង ពីព្រោះវាអាចរំខាន​ដល់​ចរាចរ​ឈាម ក្នុង​រាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។

លើសពីនេះទៀតមនុស្សវ័យចំណាស់អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការ​ឆ្លើយ​តបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និង​ជំងឺ​បេះដូង។

ក្រសួង បានណែនាំដល់ប្រជាពលរដ្ឋស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខាភិបាល ប្រសិន​បើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬមានបញ្ហាសុខភាព​ផ្សេងទៀត ដែលមិនបានរៀបរាប់នៅក្នុងសេចក្តីណែនាំនេះ​។

ជាងនេះទៀតនៅពេលដែលលោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថា លោក អ្នកមាន​ជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន គួរពន្យារផែនការធ្វើដំណើររហូតដល់មានសភាពស្រួលបួល យ៉ាងហោច​ណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថប្រភេទអង់​ទីប៊ីយូ​ទិក(ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ជាឡើយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម