Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន​បាន​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​សារា​វ័ន​តេ​ជោ ក្នុងអំឡុង​ពេលដែល​វត្ត​ត្រូវបាន​បិទ​ខ្ទប់​

បានផុស

នៅ

​ភ្នំពេញ ៖ លោក ហុង ឡុង នាយក​ខុទ្ទកាល័យ បាន​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ប្រគេន​ដល់ ព្រះ​ញាណ​សំវរ ស៊ឹម ស​យ៉ុង ព្រះរាជា​គណ​ថ្នាក់​ចត្វា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​សា​វ័ន​តេ​ជោ ស្ថិតក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ១​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែឧសភា​ឆ្នាំ​២០២១​ក្នុងអំឡុង​ពេលដែល​វត្ត​ត្រូវបាន​បិទ​ខ្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូម​បញ្ជាក់​ផងដែរ​ថា វត្ត​សារា​វ័ន​តេ​ជោ ត្រូវបាន​បិទ​ខ្ទប់​កាលពី​ថ្ងៃទី​២៣​ឧសភា ឆ្នាំ​២០២១ ដោយសារតែ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩ បាន​រកឃើញ​មាន​វិជ្ជមាន​ចំនួន ១០​អង្គ​/​នាក់។ បច្ចុប្បន្ន​នេះ មាន​ព្រះសង្ឃ និង​អ្នក​រស់នៅក្នុង​វត្ត​សរុប​ចំនួន ៣៣៤​អង្គ​/​នាក់ ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​វត្ត​ផងដែរ​។ ចំណែកឯ​ទេយ្យវត្ថុ​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​យកមក​ប្រគេន​ដល់​ព្រះសង្ឃ​នៅក្នុង​ថ្ងៃនេះ គឺជា​ការចូលរួមចំណែក​ក្នុងការ​សម្រាល​នូវ​ការ លំបាក​របស់​ព្រះចៅអធិការ​វត្ត​សា​វ័​ន្ត​តេ​ជោ និង​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​នៅ​វិស័យ​ព្រះពុទ្ធសាសនា នៅក្នុង​ដំណាក់កាល​នៃ​ការឆ្លង​រីក​រា​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​គ្រា​ដ៏​លំបាក​នេះ​។

នា​ឱកាស​នោះ​ លោក នាយក​ខុទ្ទកាល័យ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​ការ​ពាំនាំ​សាកសួរ​សុខទុក្ខ​របស់​លោក​ជំទាវ​ប្រគេន​និង​ជូន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំងអស់​នូវ ក្តី​គោរព​ប្រតិបត្តិ​និង​នឹករលឹក​ពិសេស​សូម​ប្រតិបត្តិ​ដល់​ព្រះ​ស​ង្ឍ ពុទ្ធបរិស័ទ​បន្ត​ចូលរួម​ទាំងអស់គ្នា ចំពោះ​វិធានការណ៍ ៣​កុំ​៣​ការពារ​ជាប់​ជានិច្ច​ដើម្បី​រួមគ្នា​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ដ៍​កាច​សាហាវ​កូ​វីដ​១៩​នោះ​។

ទេយ្យវត្ថុ​ដែល​ប្រគេន​ដល់​ព្រះស​ង្ឃ​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​នៅពេលនេះ រួមមាន ៖​ទី​១.​អង្ករ​២៥​គីឡូក្រាម ៣០​បាវ ទី​២.​ទឹក​សុទ្ធ ៣០​កេស ទី​៣. ម៉ាស់ ៥.០០០​ម៉ាស់ ទី​៤.​ទឹកត្រី ៣០​យួរ ទី​៥. ទឹក​ស៊ី​អ៉ី​វ ៣០​យួរ ទី​៦.​ត្រី ខ ១​កេស ទី​៧.​សាច់​ក្រ ៥​គីឡូក្រាម ទី​៨.​ត្រីងៀត ៥​គីឡូក្រាម ទី​៩.​អាល់កុល ១​កាន ទី​១០. ថវិកា​មួយចំនួនទៀត​ផងដែរ ៕

ដោយ ៖​ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម