រថយន្តដឹកលើសទម្ងន់បង្កឱ្យ ខូចខាតផ្លូវជនបទ១ ខ្សែ ក្នុងស្រុកភ្នំស្រុក អាជ្ញាធរ​រុញដាក់គ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រថយន្តដឹកលើសទម្ងន់បង្កឱ្យ ខូចខាតផ្លូវជនបទ១ ខ្សែ ក្នុងស្រុកភ្នំស្រុក អាជ្ញាធរ​រុញដាក់គ្នា

បានផុស

នៅ

រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ចាត់​តាំង​ក្រុម​ប្រចាំការ​ត្រួតពិនិត្យ​យាន​យន្ត ដឹក​ជញ្ជូន​ លើស​ទម្ងន់ បើក​លើ​ផ្លូវ​ក្រាល​កៅស៊ូ នៅ​ភូមិ​ត្រាង ឃុំភ្នំដី រហូត​ដល់ភូមិ​ធ្នង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ចំណាត់​ការ​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​បាន​បើក​ដៃ​ឱ្យ​រថយន្ត​ដឹក​ខ្សាច់ និង​រថយន្ត​ដឹក​លើស​ទំ​ងន់ បើក​បរ​លើផ្លូវក្រាលកៅស៊ូ១ខ្សែនេះ ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​ទៅ​ឱ្យ​អភិបាល​ស្រុក។

មេភូមិ រង្វាន ឃុំណាំតៅ បានប្រាប់ការពិតថា ពិតជាបានបង់លុយ ថ្លៃរបរបូមខ្សាច់ ជូនទៅលោក​អភិបាល​ស្រុក ភ្នំស្រុកពិតមែន ហើយ​ការចរាចរ​ដឹកខ្សាច់នោះ ក៏​បាន​ធ្វើឱ្យខូច​ផ្លូវ​ជនបទ​យ៉ាង​ដំណំ។

កន្លងទៅ សមត្ថកិច្ច​ក៏​ធ្លាប់​ចុះ​ចាប់​ឡាន​ដឹក​ដី និង​ដឹក​ខ្សាច់ ព្រម​ទាំង​ដឹក​សម្ភារ​លើស​ទម្ងន់​ដោយ​ ឃាត់​ឡាន​ចំនួន៤​គ្រឿង​នៅ​ចំណុច ផ្លូវបំបែក ទៅ ឃុំ​ណាំតៅ និង​ឃុំ​ស្ពានស្រែង ស្ថិត​ក្នុងឃុំភ្នំដី ស្រុក​ ភ្នំស្រុក​យកមកធ្វើកិច្ចសន្យាលើកទី១ក្នុង ខណៈ​ដែល​ម្ចាស់​បើក​រថយន្ត​ក៏បាន​តវ៉ាថា ខ្លួន​បាន​បង់​ប្រាក់​ទៅ​ឱ្យ​អភិបាល​ស្រុក ភ្នំ​ស្រុក​រួច​ហើយ។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ អភិបាល​ស្រុក ភ្នំស្រុក លោក យឹម សំណាង បាន​ថ្លែង​បដិ​សេធ​ថា​លោក​មិនបាន​ដឹង​រឿង​នេះ​ឡើយ​ ហើយ​បង្វែរ​ឱ្យ​ទៅ​សួរ​លោក សុក រឹទ្ធិ អភិបាល​ស្រុក​រង​ទៅ​វិញ​៕​

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

រដ្ឋបាលខេត្ត​កំពង់ធំ​កំណត់​ភូមិ​ស្ពាន​គ្រង ស្ថិតក្នុង​ស្រុក​ស្ទោង ជា​«​តំបន់​ក្រហម​» ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩

ព័ត៌មានជាតិ២២ នាទី មុន

អគ្គិភ័យ​លេប​ត្របាក់​ចំណតរថយន្ត​ក្រុង​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​មនុស្សម្នាក់​បាន​ស្លាប់​ក្នុង​គំនរ​ភ្លើង

ព័ត៌មានជាតិ១ ម៉ោង មុន

រង្វាន់​ធំ $10,000 បាន​ផ្លាស់​ប្តូរជីវិត​អ្នកលក់​ចាប់ហួយ​ទាំងស្រុង​ក្នុងពេល​លំបាក​នា​សម័យ​កូ​វីដ19

កីឡា២ ម៉ោង មុន

ជូនពរ​អត្ត​ព​លិ​ក​កម្ពុជា ក្នុងការ​ប្រកួត Tokyo Olympic Games 2020 ល្ងាច​នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ១​លាន​ដូ​ស​បន្ថែម​ទៀត នឹង​មកដល់​កម្ពុជា​នៅ​ព្រឹកស្អែក​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services