Connect with us

ព័ត៌មានជាតិ

Vtrust Appraisal និង CBC សហ​ការផ្តល់សេវា​វាយតម្លៃ​អចលនទ្រព្យ​តាម​ឌីជីថល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​

បានផុស

នៅ

​ក្រុមហ៊ុន​វី​ត្រាស់ អឹ​ព្រេ​ហ្ស​ល បានសម្រេច​កិច្ច​សហ​ការតភ្ជាប់​ប្រព័ន្ធ​វាយតម្លៃ​អចលនទ្រព្យ​តាម​ឌីជីថល​របស់ខ្លួន ទៅ​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​ឥណទាន​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (​ស៊ី​ប៊ី​ស៊ី​) ដែលជា​ការបើក​ទំព័រ​ថ្មី​មួយ​ នៃ​ការអភិវឌ្ឍ​សេវា​វាយតម្លៃ​អចលនទ្រព្យ​តាម​ឌីជីថល​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន​ទាំងពីរ​បានរៀបចំ​ពិធី​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MoU) នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ ខែឧសភា​នេះ ដោយ​ការព្រមព្រៀង​ធ្វើ​សមាហរណកម្ម កម្មវិធី​វាយតម្លៃ​អចលនទ្រព្យ​តាម អ៊ី​ន​ឌី​ខេ​សិន ផ្លើស ភ្លេ​ត​ហ្វ​ម (Indication Plus Platform) របស់​ក្រុមហ៊ុន​វី​ត្រាស់ អឹ​ព្រេ​ហ្ស​ល ទៅ ភ្លេ​ត​ហ្វ​ម​នៃ​ឧបករណ៍​វាយតម្លៃ​ឥណទាន​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (​ស៊ី​ប៊ី​ស៊ី​)​។ ពិធី​នេះ​បានធ្វើ​ឡើង​តាម​ប្រព័ន្ធ​វី​ឌី​អូ Zoom ដោយមាន​ការចុះហត្ថលេខា​លើ MoU ដោយ​លោក វង្ស សុ​ខាល ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​វី​ត្រាស់ អឹ​ព្រេ​ហ្ស​ល និង​លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ។​

​លោក វង្ស សុ​ខាល​បាន​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​ថា កិច្ចសហការ​នេះ​នឹង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ជំរុញ​ឲ្យ​ការប្រើប្រាស់​សេវា​វាយតម្លៃ​អចលនទ្រព្យ​កាន់តែ​ទូលំទូលាយ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ ដោយសារ​ថា អ៊ី​ន​ឌី​ខេ​សិន ផ្លើស ភ្លេ​ត​ហ្វ​ម (Indication Plus Platform) ជា​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ទំនើប​បែប​ឌីជីថល ដែល​អាច​វិភាគ និង​ចេញ​ជា​របាយការណ៍​វាយតម្លៃ​អចលនទ្រព្យ​សង្ខេប និង​មាន​លក្ខណ​ពេញលេញ​ដោយ​ស្វ័យប្រវត្តិ ថែមទាំង​មានការ​រៀបចំ​ចង​ជា​ប្រព័ន្ធ​រូបមន្ត​ត្រឹមត្រូវ​ដោយ​អ្នកជំនាញ និង​តាម​ស្តង់ដា​វាយតម្លៃ​អចល​ទ្រព្យ​អន្តរជាតិ​។ លើសពីនេះ អ្នកប្រើប្រាស់​ទាំងអស់​អា​ច​ពិនិត្យមើល​ការវិវត្តន៍​នៃ​ដំណើរការ​វាយតម្លៃ​ចាប់ពី​ពេល​បានដាក់​បញ្ជូន​សំណើ រហូតដល់​ចេញ​ជា​របាយការណ៍​វាយតម្លៃ​សង្ខេប​ជា​ស្ថាពរ​។

​លោក​ថ្លែងថា​៖«​តាមរយៈ​សេវា អ៊ី​ន​ឌី​ខេ​សិន ផ្លើស ភ្លេ​ត​ហ្វ​ម នេះ លោកអ្នក​អាច​ចូល​ប្រើ និង​ស្នើ [​ការវាយតម្លៃ​អចលនទ្រព្យ​] បាន​គ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័ស​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ព្រមទាំង​បានដឹង​ពី​តម្លៃ​អចលនទ្រព្យ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស ដែល​អ្វីៗ​ស្ថិតក្នុង​ដៃ​របស់​លោកអ្នក​តែម្តង​»​។ លោក សុ​ខាល បញ្ជាក់ថា​៖«​លោកអ្នក​អាច​ចូល​ពី​ការិយាល័យ​កណ្តាល មើល​សំណើទាំងអស់​របស់​ក្រុមការងារ របស់​គ្រប់​បណ្តាញ​សាខា និង​ស្ថាប័ន​របស់លោក​អ្នក​ទាំងស្រុង និង​ភ្លាមៗ​យ៉ាង​ងាយស្រួល រហ័ស តាមរយៈ អ៊ី​ន​ឌី​ខេ​សិន ផ្លើស ភ្លេ​ត​ហ្វ​ម ដែល​ផ្ទុក​ទិន្នន័យ​ទូលំទូលាយ និង​មាន​វិសាលភាព​នៅ​ទូទាំងប្រទេស​»​។

​យោងតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ការ​មាន​សេវា​វាយតម្លៃ​អចលនទ្រព្យ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ មាន​តម្លាភាព និង​វិសាលភាព​ទូលំទូលាយ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញវត្ថុ ជាពិសេស​សម្រាប់​ការស្នើ​សេវាកម្ម​កម្ចី​។ មូលហេតុ​គឺថា អ្នកទទួល​កម្ចី​ទាំងអស់​ដែល​ដាក់​ទ្រព្យ​ជាវ​ត្ថុ​ធានា នឹង​ទទួលបាន​ទំហំ​កម្ចី​សមស្រប​តាម​តម្លៃ​ទ្រព្យ​ធានា និង​លទ្ធភាព​អាច​សង​ត្រ​ទ្ប​ប់​វិញ ខណៈ​ស្ថាប័នហិរញ្ញវត្ថុ​ដែលជា​អ្នកផ្តល់​កម្ចី​វិញ អាចធ្វើ​ការវាយតម្លៃ​ពី​លទ្ធភាព​របស់​អតិថិជន​បាន​ត្រឹមត្រូវ និង​ចៀសវាង​ហានិភ័យ​នានា ស្របតាម​បទបញ្ញត្តិ​គ្រប់គ្រង​ហានិភ័យ​ឥណទាន​ដែល​បានដាក់​ចេញ និង​ណែនាំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។

​លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) បាន​មានប្រសាសន៍ថា ការសម្រេច​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា នៅថ្ងៃនេះ​នឹង​ជួយ​បង្កើន​ដំណោះស្រាយ និង​ពង្រឹង​ប្រសិទ្ធភាព​ប្រតិបត្តិការ​ផ្តល់នូវ​សេវា​ព័ត៌មាន​ហិរញ្ញវត្ថុ ឧបករណ៍​វិភាគ​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅដល់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ថ្លែងថា​៖«​បើ​យើង​មើល​ទំហំ​ឥណទាន​សរុប​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ យើង​ឃើញថា ជាង ៥០ ភាគរយ​នៃ​ឥណទាន​ដែល​បាន​បញ្ចេញ​លើ​ទីផ្សារ​គឺជា​ឥណទាន​ដែលមាន​ការធានា​ដោយមាន​ទ្រព្យ​បញ្ចាំ ហើយ​ក្នុងនោះ​ទ្រព្យ​បញ្ចាំ​ភាគច្រើន​ទៀត​គឺជា​ដីធ្លី និង​ផ្ទះសម្បែង ដែល​ប្រតិបត្តិការ​នេះ​មាន​ខ្ទង់​ប្រហែលជា ១៥០ ០០០ ទៅ ២០០ ០០០ ប្រតិបត្តិការ​ក្នុង​មួយខែ​»​។

​លោក​បន្តថា​៖«​ខ្ញុំ​សង្កេតឃើញថា វី​ត្រាស់​ជា​ក្រុមហ៊ុន មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​ជំហរ​ច្បាស់លាស់​យូរអង្វែង ហើយ​ជា​ក្រុមហ៊ុន​មួយ​ដែល បាន​បម្រើ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ជា​យូរ​មកហើយ​គឺ​តាំងពី​ឆ្នាំ ២០០៤ មកម្ល៉េះ​។ ខ្ញុំ​ក៏​សូម​កោតសរសើរ​មែនទែន​នៃ​ដំណើរការ​នៃ​ការកសាង​គ្រឹះ​ឌីជីថល ដែលជា​ដំណោះស្រាយ​យ៉ាង​ឈ្លាសវៃ​មួយ​នៅក្នុង​ការវាយតម្លៃ​អចលនទ្រព្យ ដែល​អាច​ផ្លាស់ប្តូរ​នូវ​របៀបការ​វាយតម្លៃ​អចលនទ្រព្យ​ដែល​កំពុងតែ​ប្រើប្រាស់​ក្នុង​ទីផ្សារ​សព្វថ្ងៃ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​»​។​

​របាយការណ៍​ត្រីមាស​ទី​១ ឆ្នាំ​២០២១ របស់​ស៊ី​ប៊ី​ស៊ី​បាន​បង្ហាញថា គិត​ត្រឹម​ដំណាច់ខែ​មីនាឆ្នាំ ២០២១ នេះ ឥណទាន​អចលនទ្រព្យ​មាន​ចំណែក​ដល់​ទៅ ៥១,៧២ ភាគរយ នៃ​សមតុល្យ​ឥណទាន​បុគ្គល​សរុប​នៅ​កម្ពុជា ១០,៣៩ ពាន់​លាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម