Connect with us

ព័ត៌មានជាតិ

ផ្លូវ៣៤ខ្សែប្រវែង៨២ គីឡូម៉ែត្រនៅខេត្តព្រះសីហនុ ស្ថាបនារួចរាល់ជិត ១០០ភាគរយហើយ

បានផុស

នៅ

ផ្លូវក្រុង៣៤ខ្សែប្រវែង៨២គីឡូម៉ែត្រនៅខេត្តព្រះសីហនុ ដែលបា​នចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ កាលពី​ថ្ងៃ​ទី​១៦ ខែវិ​ច្ឆិកា​ឆ្នាំ​២០១៩​ ស្ថាបនារួចរាល់ជិត១០០ភាគរយហើយ នេះបើយោងតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ មានប្រសាសន៍ថា ការស្ថាបនាផ្លូវ ចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ គិតមកដល់បច្ចុប្បន្ននេះសម្រេចបានជិត១០០%ហើយ នៅសល់ការងារសេសសល់មួយចំនួនទៀតដែលគ្រោងនឹងស្ថាបនាឱ្យរួចរាល់នាពេលខាមុខនេះ។

គិតមកដល់បច្ចុប្បន្ន ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០% ការងារអ៊ុតកៅស៊ូបេទីមកម្រាស់ ៧០ មីលីម៉ែត្រ សម្រេចបាន ១០០% ការងារគំនូសចរាចរណ៍សម្រេចបាន ១០០% ការងារដំឡេីងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០% ។ ការងារដំឡេីងបង្គោលភ្លេីងបំភ្លឺផ្លូវសម្រេចបាន ១០០%​ ការងារដាំដេីមឈេីសម្រេចបាន ១០០% ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន៦០% ការងារធ្វេីផ្លូវប្របឆ្នេរអូរឈើទាលកាត់តាមពយតាមូងសម្រេចបាន៩៥% ។

លោក ឃាង ភារម្យ បានបន្តថា ដើម្បី​លើកកម្ពស់​សោភ័ណភាព​ និង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ខេត្តព្រះ​សី​ហ​នុ ដែលជាគោលដៅ​ទេ​ស​ចរណ៍​ និង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជានៅ​ភាគ​និរតី​នោះ​ រាជរដ្ឋា​ភិ​បាល​បានសម្រេច​ទម្លាក់​កញ្ចប់​ថវិកាជាតិ​រហូតដល់​ទៅ​ប្រមាណជា​៣០០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ធំ​តូច​សរុប​ចំនួន​៣៤​ខ្សែ​ មាន​ប្រវែង​ផ្លូវ​សរុប​៨២.១៤៥​គីឡូម៉ែត្រ នៅក្នុង​ក្រុងព្រះ​សីហនុ​។​

គួរប​ញ្ជាក់​ថា​ រាជរដ្ឋាភិបាល​បា​នកំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ ចក្ខុវិស័យ​ឆ្នាំ​២០៣០ គឺ​រៀបចំនិង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរ​ភាព​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ​តាមរយៈ​ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើសកល​លោក​ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រក​ចេញចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភ​ស្តុ​ភា​រក​ម្ម​ជាតិ​ ដោយមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សក​ល​លោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្មផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សុខដុម​នី​យកម្ម​ជា​មួយនឹង​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​។ ដូចនេះ​ ការសាងសង់​ផ្លូវ​ប្រកបដោយ​ប្រណិត​ភាព​ទាំង​៣៤​ខ្សែ​នេះ​ គឺជា​ការរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​៕

ក្រៅពីស្ថាបនារួចរាល់ផ្លូវទាំង៣៤​ខ្សែ​នេះ​ ខេត្តព្រះសីហនុសម្រេចបានសមិទ្ធផលជាច្រើនផ្សេងទៀតដូចជា ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ សម្រេចបាន ១០០% ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១សម្រេចបាន៨៤% និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម