បុរស​ម្នាក់​លោតទឹក​សម្លាប់​ខ្លួន​មិន​ស្លាប់ ​តែ​ខំ​ហែល​មក​គោក​វិញ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុរស​ម្នាក់​លោតទឹក​សម្លាប់​ខ្លួន​មិន​ស្លាប់ ​តែ​ខំ​ហែល​មក​គោក​វិញ​

បានផុស

នៅ

បុរស​ម្នាក់​មិន​ដឹង ​មាន​វិបត្តិ​អ្វី​ បានសម្រេច​ចិត្ត​ជិះ​ម៉ូតូ​មួយ​គ្រឿង​តម្រង់​មក​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ រួច​លោតទឹក​សម្លាប់​ខ្លួន តែ​ពេល​ដល់​ក្នុង​ទឹក​ខំ​ហែល​មក​លើ​គោក​វិញ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ កាល​ពីថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅលើ​ស្ពាន​ជ្រោយចង្វា​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា មុន​ពេល​កើ​ត​ហេតុ គេ​ឃើ​ញ​បុរស​ខាង​លើ​នេះ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HE-0780 មក​ឈប់​ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់​ប៉ែក​ខាងកើត​ ហើយក៏​ដើរ​ទៅ​តោង​ឡើង​បង្កាន់ដៃស្ពាន​លោត​ចុះទៅ​ក្នុង​ទឹក​បាត់ ដោយ​បន្សល់ទុក​ទូរស័ព្ទ​ដៃ​១​គ្រឿង លុយ​ចំនួន​៤​ម៉ឺន​រៀល និង​ខ្សែដៃ​១​ខ្សែ ទុក​នៅ​លើ​កែបម៉ូតូ​របស់​ខ្លួន ហើយ​សមត្ថកិច្ច​បាន​យក​ម៉ូតូ និង​សម្ភារ​ជនរងគ្រោះ​ទៅ​រក្សាទុក​ នៅ​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វា ជា​បណ្ដោះអាសន្ន​សិន​។

​លុះ​ក្រោយមក ប្រមាណ​ជាង​១០​នាទី គេ​ក៏​ឃើញ​បុរស​នោះ​ហែល​តោង​ទូក​អ្នកនេសាទ​ឡើងលើ​គោក​វិញ​ នៅ​ម្តុំ​វត្តភ្នំ ក្នុង​ខណ្ឌ​ដូនពេញ ដោយ​ទំនង​គាត់​នៅ​មិនទាន់​អស់​អាល័យ​ពី​ជីវិត ក៏​ខំប្រឹង​ហែល​មក​លើ​គោក​វិញ​បែបនេះ​។ បើ​ទោះយ៉ាងណា​ បុរស​ខាងលើ​ មិនបាន​ប្រាប់​អត្តសញ្ញាណ​ឬ​មូលហេតុ​នោះ​ទេ​។ ក្រោយ​កើតហេតុ បុរស​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅកាន់​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វា ដើម្បី​ធ្វើការ​សាកសួរ និង​ណែនាំ​អប់រំ រួច​ទាក់ទង​ទៅ​ក្រុម​គ្រួសារ និង​សាច់ញាតិ​មក​ទទួលយក​ទៅផ្ទះ​វិញ​៕

អត្ថបទ៖ ឌី​រៀ

សូមចុចអាន៖ ​ទឹកកួច​យក​បុរស​ម្នាក់​ ពេល​ទៅ​បង់​ត្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

ទិវា​ពិភពលោក លាង សំអាត​ដៃ និង​ជំងឺ​កូ​វីត​១៩ ជា​និម្មិត​រូប​ដ៏​សំខាន់​ជា​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ធំ​អំឡុង​កូ​វីត​១៩

ព័ត៌មានជាតិ៤៥ នាទី មុន

មន្ត្រី ក​.​ប​.​ប​. ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ដកហូត​ផលិតផល​ខូចគុណភាព សរុប​ចំនួន ១២៧.៦៥​គីឡូក្រាម

នយោបាយ១ ម៉ោង មុន

លោក ហេង ហាក់​លីម ដែល​មាន​ឈ្មោះ​នៅក្នុង​ដីកា​កោះហៅ ប្រកាស​ចូល​បំភ្លឺ​ដោយ​មិន​គេចវេស​ឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជាង​១០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងស្រុក​លំផាត់​ ត្រូវ​បាន​ជម្លៀស​មក​ទីទួល​មាន​សុវត្ថិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តរតនគិរី ចុះទៅផ្សារបានលុង ស្វែងយល់ពីសំណូមពរ និងតម្រូវការរបស់អាជីវករ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services