ប៉ូលិសការិយាល័យអន្តោប្រវេសន៍ម្នាក់ ស្លាប់លើទ្រូងផ្លូវ សង្ស័យរថយន្តធុនធ្ងន់បុក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប៉ូលិសការិយាល័យអន្តោប្រវេសន៍ម្នាក់ ស្លាប់លើទ្រូងផ្លូវ សង្ស័យរថយន្តធុនធ្ងន់បុក

បានផុស

នៅ

បុរស​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​ស្លាប់បាត់​បង់ជីវិត​លើ​ដងផ្លូវ​ជាតិ​លេខ​ ៣៣ កាលពី​វេលា​ម៉ោង​ប្រហែល ​៤​ ទៀបភ្លឺ​ ថ្ងៃ​ទី​ ២៩ ខែ​ឧសភា ឆ្នាំ ​២០២១ ត្រង់​ចំណុច​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១១-១២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិន​ករណី​នេះ សមត្ថកិច្ច​ខេត្ត​កំពត​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ខាង​លើ​មាន​រថយន្ត​បង្ក​ធុន​ធំ​មិន​ស្គាល់​ម៉ាក ទិសដៅ​ពី​លិចទៅ​កើត ​បាន​ប៉ះ​មនុស្ស​ដើរ​ឆ្លង​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ។ ​រថយន្ត​បង្ក ក៏បានបើក​រត់គេច​បាត់ស្រមោលតែម្តង​។

ប្រភព​បន្តថា ជនរងគ្រោះ ឈ្មោះ​ អ៊ៅ ចន្ថា ភេទ​ប្រុស អាយុ ​៥៤ ​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប មាន​តួនាទី​ជា​ប៉ូលិស​នៅ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពត។

បន្ថែម​ពី​នោះ ​មុនពេល​ជួប​គ្រោះថ្នាក់ ជនរងគ្រោះ បាន​ឈប់​ចត​រថយន្ត​អែប​ខាង​ផ្លូវ​ខាងស្ដាំ​ ត្រង់​កន្លែង​កើតហេតុ ហើយ​ចុះ​ដើរ​ឆ្លង​ផ្លូវ​ទៅ​ខាង​ឆ្វេង​ ទើប​មាន​រថយន្ត​ធុន​ធំ​បុក​បណ្តាល​ឲ្យ​បែក​លលាដ៍​ក្បាល​(​ស្លាប់​)​នៅ​កន្លែង​កើតហេតុ​តែម្ដង​។​

​បច្ចុប្បន្ន​ សព​ និង​រថយន្ត​របស់​ជនរងគ្រោះ ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ប្រពន្ធ​ និង​កូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅដ្ឋាន​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៥ ម៉ោង មុន

បន្ទាន់ទាំងយប់ រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំងអស់ និង​ខេត្ត​សៀមរាប

កូវីដ-១៩៦ ម៉ោង មុន

កម្ពុជា​សម្រេច​បិទ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​ឆ្លង​មេរោគកូវីដ១៩ បម្លែងថ្មី Delta ចូលសហគមន៍

កូវីដ-១៩៦ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​កូ​វីដ​១៩​ថ្មី ៦៥ នាក់ នៅ​ថ្ងៃទី ២៧ ខែកក្កដា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពស់ថ្លាន់​២៦​ក្បាល​ ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រលែង​ចូល​ព្រៃ​អភិរក្ស​ធម្មជាតិ​ក្នុង​ឃុំ​ផ្លូវ​ទូក

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជារកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើក​ទី៧លាន ស្មើនឹង៧០ភាគរយ នៃប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services