Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ដ្រីកងរាជអាវុធហត្ថ​ខេត្តកំពង់ធំ កាប់អតីតប្រពន្ធក្រោយសុំលែង

បានផុស

នៅ

ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ បាន​ចាប់ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អតីត​ប្រពន្ធ​របស់​ខ្លួន​ដោយ​ចាក់​នឹង​កាំបិត ហើយ​បាន​រត់គេចខ្លួន​អស់​រយៈ​ពេល​១​សប្តាហ៍​កន្លង​ទៅនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​នាពេល​កន្លងមក​ថា បុគ្គល​ដែល​ប្រព្រឹត្ត​ខុសច្បាប់ គឺ​មិនអាច​អត់ឱន​ឱ្យ​បាន​នោះ​ទេ ពោល​ត្រូវតែ​ស្រាវជ្រាវ​ចាប់ខ្លួន ដើម្បី​យក​មក​ផ្ដ​ទ្ទា​ទោស​តាមផ្លូវ​ច្បាប់​។

​គួររំលឹកថា កាលពី​ថ្ងៃទី ២៣ ខែឧសភា ២០២១ ជនដៃ​ដល់​ដែល​បង្ក​ហិង្សា គឺជា​អតីត​ប្តី មាន ឈ្មោះ ស្រ៊ុន ពេជ្រ​រស្មី មាន​អាយុ​៣៦​ឆ្នាំ មុខរបរ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែល​បាន​លេង​លះ​គ្នា កាលពី​ថ្មីៗ​កន្លង​មក​នេះ​។

ស្ត្រី​រងគ្រោះ​​ឈ្មោះ កួច មួយ​ហៀក អាយុ​៣០​ឆ្នាំ បាន​រៀបរាប់​មុន​ពេល​កើតហេតុថា ​គឺ​ជន​ដៃ​ដល់​ឈ្មោះ ស្រ៊ុន ពេជ្រ​រស្មី បាន​ជិះ​ម៉ូតូ​មក​ឈប់​មុខ​តូប ហើយ​បាន​ស្រែក​សួរ​ថា​ កូន នៅឯណា​? នៅ​ជាមួយ​អ្នកណា​? នាង​បាន​ប្រាប់​ថា ​កូន​នៅ​គេង​ក្នុង​ផ្ទះ​មិនទាន់​ក្រោក​ទេ នៅ​ជាមួយ​ម៉ាក់​(​ម្តាយ​ជនរងគ្រោះ​) ភ្លាម​នោះ​ជន​ដៃដល់​បាន​ទាញ​កាំបិត សម្រុក​មក​កាប់​នាង ធ្វើ​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ ដោយ​ចេតនា​តែ​ម្តង​។ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ បាន​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​មាន រឿង​រកាំរកូស​គ្នា​ជា​យូរ​មក​ហើយ ដោយ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ឡើយ ដោយសារ​ស្រ៊ុន ពេ​ជ្យ​រស្មី អាង​ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ តែងតែ​ប្រើ​អំពើ​ហិង្សា​ជាញឹកញាប់ ច្រើនលើកច្រើនសា រហូត​មានការ​លែង​លះ​គ្នា​៕​

អត្ថបទ៖ ប៊ុនរដ្ឋា

សូមចុចអាន៖ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំមា្នក់ កាប់​អតីត​ប្រពន្ធ​៥​កាំបិត ​ក្រោយ​សុំ​លែង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម