Connect with us

ព័ត៌មានជាតិ

សមាជិក​ព្រឹទ្ធសភា​ផ្សព្វផ្សាយ​ផែន​ការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-​សង្កាត់​អាណត្តិទី​៥ឆ្នាំ២០២២​នៅ​ស្រុក​កំពង់​ស្វាយ​

បានផុស

នៅ

លោកស្រី ឃួន ឃុនឌី​ សមាជិកព្រឹទ្ធសភា​និង​ជា​ប្រធាន​ក្រុម​ការងារចុះជួយស្រុក​កំពង់​ស្វាយ​បាន​ដឹក​នាំ​ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និង​ប្រគល់​សេចក្តី​សម្រេច​ដល់ក្រុមការងារចុះជួយឃុំ។​ ក្នុង​ពិធីនេះមានការចូលរួមពីមន្ត្រីសមាជិក សមាជិកាគណបក្សពាក់ព័ន្ធ ឃុំ ប្រមាណ៥០នាក់ ដែលរៀបចំឡើងស្នាក់ការបក្សស្រុកកំពង់ស្វាយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១។

លោកស្រី ឃួន ឃុនឌី បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់ក្រុមការងារ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​ខិត​ខំ​រួម​គ្នា​សម្រេច​បាន​នូវ​សមិទ្ធផល​ល្អ​ៗ​ជាច្រើន​លើ​គ្រប់​វិស័យ ​រក្សា​បាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ​និង​ខិត​ខំ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​បាន​ល្អ​ប្រសើរ​ឆ្ពោះ​ទៅ​មុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នឹង​លទ្ធផល​នេះ​លោក​ស្រី​បាន​ស្នើ​ឲ្យ​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ ត្រូវ​ខិត​ខំ​បន្ត​អភិវឌ្ឍ​សមត្ថភាព​បន្ថែម​ទៀត ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោតនាពេលខាងមុខ តាម​រយៈ​នៃ​ការផ្សព្វផ្សាយ​សេចក្តី​សម្រេច ស្ដី​ពី​ផែន​ការ​រួម​ឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី ​៥ ឆ្នាំ ២០២២ និង​ត្រូវ​រួម​សហការ​គ្នា​ក្នុង​ការ​អនុវត្តការងារសំខាន់ៗ រួមមាន៖-​ត្រូវ​ថែ​រក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និង​រួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា ។

​ – អាជ្ញាធរ​ និង​កង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​ថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាព​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ចូល​រួម​អនុវត្តគោលនយោបាយ ភូមិ ឃុំ​ឲ្យ​មាន​សុវត្ថិភាព​និង​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​ ទប់ស្កាត់នូវការប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​និង​ចូល​រួម​អនុវត្ត​និង​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​។​ – យក​ចិត្ត​ទុកដាក់ការផ្តល់សេវាសាធារណៈនិងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ​ត្រូវ​បន្តជំរុញ​ និង​លើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុង​ពេល​ដែល​ប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស។

លោកស្រី ឃួន ឃុន ឌី បានក្រើនរំលឹកបន្ថែមថាសូមឱ្យបងប្អូនមន្ត្រីយើងរួមទាំង​ប្រជាពលរដ្ឋ​មាន​ស្មារតី​ចូល​រួម​ការពារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩​ឲ្យ​បាន​ធូរស្បើយ​វិលទៅ​សភាពធម្មតាវិញ​បាន​ជា​ពិសេស​គឺ​ត្រូវ​អនុវត្តតាម​វិធាន​សុវត្ថិភាព គឺ៣ ការពារ ៣កុំ និង​ត្រូវ​តែ​មាន​ការ​ចូល​រួម​ប្រុងប្រយ័ត្នឲ្យបានជាប្រចាំ ៕

ដោ​យ៖​ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម