Connect with us

ព័ត៌មានជាតិ

ជាប់ពន្ធនាគារពីរលើកដោយ​សារគ្រឿងញៀន ចេញមក​វិញ​ជក់ខ្លាំងជាងមុន ហើយ​បំផ្លាញ​ទ្រព្យសម្បត្តិក្នុងផ្ទះ ម្ដាយទ្រាំមិនបានប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

បានផុស

នៅ

បុរសម្នាក់ធ្លាប់ជាប់ពន្ធនាគារ២លើកករណីលក់ថ្នាំញៀននិងលួចរថយន្ត លុះចេញពីពន្ធនាគារវិញ បន្តជក់គ្រឿងញៀនខ្លាំងជាងមុន ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះខ្ទេចខ្ទីអស់ ត្រូវម្ដាយដាក់ពាក្យប្ដឹងឱ្យ​សមត្ថកិច្ច អាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការ​ឃាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទទួលបានព័ត៍មានហើយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែតបានបានដឹក​នាំកំលាំងអាវុធហត្ថ១ក្រុមចុះទៅ​ឃាត់ខ្លួនបាន​ជន​សង្ស័យ​នៅវេលាម៉ោងវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ២០២១ នៅចំណុចរោងចក្រសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បុរសជន ជនសង្ស័យមានឈ្មោះ សុវណ្ណ ថា អាយុ២៩ឆ្នាំ កម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថក្រុង​ប៉ោយ​ប៉ែតបានកសាង​សំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន២លើក​មកហើយក្នុងករណី​លក់​ថ្នាំញៀននិងករណី​លួច​រថយន្ត។

ក្រោយចេញពីពន្ធនាគាររូបខ្លួនបានមិនអាចអត់ថ្នាំញៀនបន្តជក់ជាងមុនមកដល់ផ្ទះចេះតែមានកំហឹងនិងម្តាយបណ្តាលឲ្យវាយកំទេចទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ត្រូវអាវុធហត្ថឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹង​ថាអនុវត្ត​តាម​បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្តលោក​បាន​ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ២០២១​៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម