Connect with us

ព័ត៌មានជាតិ

តា យាយ ដែលរស់នៅដោយ​ទូលនំលក់បានទទួលអំណោយ​ពីលោកអភិបាលស្រុកទ្រាំង

បានផុស

នៅ

ដោយមើលឃើញនូវភាពលំបាកវេទនា លោកតា លោកយាយដែល ប្រកបរបរវិចនំអន្សម ទូលលក់ ក្នុងភូមិដើម្បីចិញ្ចឹមជីវិតបានដឹងដំណឹងទៅដល់លោកឈួន ផាន់នី អភិបាលស្រុកទ្រាំង លោក បាន ដឹកនាំក្រុមការងារនាំយកអំណោយទៅផ្តល់ជូនតាយាយភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំងបានឲ្យកម្ពុជាថ្មីដឹង នៅព្រឹកថ្ងៃទី ៣០ ខែឧសភានេះថា នៅ ពេលថ្មីៗនេះលោកបានទទួលដំណឹងពីជីវភាពខ្វះខាតរបស់តាយាយពីរនាក់ប្តីប្រពន្ធដែលលោកតា ឈ្មោះហម កបនិងលោកយាយឈ្មោះ ឯក ធួន រស់នៅក្នុងភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវដោយពួកគាត់ទាំងពីរប្រកបរបរវិចនំអន្សមទូលលក់ក្នុងភូមិ។

លោកឈួន ផាន់នី បានបញ្ជាក់ថាអំណោយសប្បុរសធម៌ខាងលើគឺបានមកពីលោកវេជ្ជបណ្ឌឹត សុខ ផេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកទ្រាំង និងលោកជំទាវ សុខ ពុទ្ធិវុធ ជាអនុប្រធាន។

អំណោយដែលយកទៅប្រគល់ជូនតាយាយរួម មានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១០ យួរ​ម៉ាស់​មួយប្រអប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ព្រមទាំងសម្ភារះផ្ទះបាយមួយចំនួនថែមទៀត។

បន្ទាប់ពីទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារគណបក្សប្រជាជនកម្ពុជាតាមរយះលោកអភិបាលស្រុកទ្រាំងរួចមក តានិងយាយបានលើកដៃគោរព​ថ្លែងអំណរគុណដល់ក្រុម​ការងារគណ​បក្ស​ប្រជាជន​កម្ពុជាចុះជួយស្រុកទ្រាំងពិសេសគឺលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ដែលលោក​តែងយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋដែលកំពុងខ្វះខាតជីវភាពក្នុងមូលដ្ឋានស្រុកទ្រាំងខេត្តតាកែវ។

តាយាយខាងលើមានជីវភាពខ្វះខាតខ្លាំងដែលកន្លងមកតាយយាយរស់ដោយសារកូនចៅដែលប្រកបការងារជាកម្មកររោងចក្រ។

លុះដល់អំឡុងពេលជំងឺកូវីដឆ្លងរាលដាលដល់សហគមន៍រោងចក្រត្រូវផ្អាកជាបណ្តោះអាសន្នដែលធ្វើឲ្យតាយាយបង្ខំចិត្តវិចនំអន្សមទូលលក់ក្នុងភូមិទាំងលោកទាំងមានជំងឺងងឹតភ្នែកហើយលោកតាទើបនិងវះកាត់ក្រពះនាពេលថ្មីៗនេះ។

សកម្មភាពមនុស្សធម៌របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកទ្រាំង ពិតជាក្រុមការងារដ៏ល្អដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ត្រូវដាច់ពោះស្លាប់ដោយអត់អាហារឡើយ៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម