Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបញ្ជាក់ សម្តេចតេជោ មិនទុកឲ្យពលរដ្ឋណាម្នាក់នៅ​ឯកោឬស្លាប់ដោយដាច់ពោះឡើយ

បានផុស

នៅ

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខពលរដ្ឋនៅទូទាំងប្រទេសជាធំពិសេសជនមានពិការភាពដោយប្ដេជ្ញាថា មិនទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោឬស្លាប់ដោយដាច់ពោះឡើយទោះនៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក៍ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងបែបនេះនាម្សិលមុិញខណៈចុះផ្តល់អំណោយសប្បុរសធម៌របស់មូលនិធិជនពិការជូនជនពិការក្រីក្រដែលរងផលប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ១៩ចំនួន ១០០នាក់ និងប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៧នាក់ នៅឃុំកណ្តោជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្រ្តី វង សូត បានថ្លែងថា ការផ្តល់អំណោយនេះជាការឆ្លើយតបរបស់រាជរដ្ឋាភិបាល ទៅនឹងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនពិការ នៅក្នុងពេលវេលានៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការនានាដើម្បីទប់ស្តាត់ការរីករាល​ដាលនៃជំងឺនេះ និងបានទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ដើម្បីចាក់ជូនប្រជាជន ព្រមទាំងគិតគូរដល់សុវត្ថិភាពស្បៀងអាហារដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ផងដែរ។

លោកបន្តថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវកម្មវិធីផ្តល់ជាថវិកាឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ១៩។

លោករដ្ឋមន្រ្តី បានផ្តល់ជាកិតិ្តយសប្រគល់នូវកញ្ចប់អំណោយដល់ជនពិការក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកា៥ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស៕ អត្ថបទ៖វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម