ព័ត៌មានជាតិ
នារីម៉ាស្សា៥នាក់ ត្រូវឱ្យធ្វើសមាហរណកម្មទៅសហគមន៍វិញ ដោយអនីតិជនម្នាក់ត្រូវស្ដារនីតិសម្បទា
ខេត្តសៀមរាប៖ លោក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ អង្គភាពរបស់លោកបានប្រគល់ស្រ្តីចំនួន០៥នាក់ ក្នុងនោះមានអនីតិជន០១នាក់ ដែលប្រមូលបានពីការចុះបង្ក្រាបករណីសញ្ចរកម្ម និងផលិតរូបភាព សម្ភារអាសអាភាស នៅក្នុងហាងម៉ាស្សាមួយ ទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាប ដើម្បីឱ្យមន្ទីរសង្គមកិច្ចធ្វើការកំណត់អត្តសញ្ញាណបន្ត ព្រមទាំងធ្វើការស្ដារនីតិសម្បទា និងធ្វើសមាហរណកម្មទៅសហគមន៍វិញ។ ហាងម៉ាស្សានោះឈ្មោះ សាលីណេរេស៊ីដិន៍ ដែលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកស្រី ឆេង វណ្ណា អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា បន្ទាប់ពីទទួលបានស្រ្តីទាំង០៥នាក់ ពីស្នងការដ្ឋាននគរបាលខេត្ត និងក្រោយពីការបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃមក មន្ទីរបានសម្ភាសកំណត់អត្តសញ្ញាណ ដោយក្នុងនោះបានធ្វើការសមាហរណកម្មត្រឡប់ទៅសហគមន៍វិញនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ចំនួន០៤នាក់ ដែលក្នុងម្នាក់ៗ ទទួលបានការឧបត្ថម្ភថវិកាពីអង្គការកុមារមេត្រីអន្តរជាតិចំនួន ២០ដុល្លារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រឺឯអនីតិជន អាយុ១៧ឆ្នាំ ចំនួន០១នាក់នោះ ត្រូវបានមន្ទីរបញ្ជូនទៅស្នាក់នៅមណ្ឌលអង្គការកុមារមេត្រីអន្តរជាតិនៅរាជធានីភ្នំពេញ ដើម្បីធ្វើការស្តារនីតិសម្បទាតាមរយៈការរៀនជំនាញវិជ្ជាជីវៈ។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជំរុញឱ្យមានការស៊ើបអង្កេតនៅទីតាំងកន្លែងម៉ាស្សាមួយ ឈ្មោះ សាលីណេរេស៊ីដិន៍ ដែលមានថៅកែឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជានជាតិវៀតណាម ដឹកនាំលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប។
យោងតាមចំណារឯកភាពលើរបាយការណ៍អង្កេតបឋម និងសុំគោលការណ៍បង្ក្រាបជាក់ស្តែង របស់ឯកឧត្តមព្រះរាជអាជ្ញា ក្រុមការងារចម្រុះខេត្តសៀមរាប ដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត លោក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត លោកមេភូមិស្វាយដង្គំ និង លោកមេប៉ុស្តិ៍រងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ បានចុះប្រតិបត្តិការបង្ក្រាបនៅទីតាំងកន្លែងម៉ាស្សា ដោយប្រមូលបាននារីចំនួន០៥នាក់ ក្នុងនោះជាអនីតិជនអាយុ១៧ឆ្នាំចំនួន០១នាក់ ជាជនជាតិខ្មែរ រីឯជនសង្ស័យសមត្ថកិច្ចបានយកទៅធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ និងបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕
អត្ថបទ៖ គឿនវេត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន