Connect with us

ព័ត៌មានជាតិ

តៃកុងរថយន្តក្រុមហ៊ុនដឹកជញ្ជូនទំនិញ ចេញពីភ្នំពេញទៅដល់រតនគិរី តេស្តឃើញវិជ្ជមានកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញអ្នកវិជ្ជាមានកូវីដ១៩ម្នាក់ ដែលជាតៃកុងឡានដឹកទំនិញ នឹងមានអ្នករួមដំណើរជាប់ពាក់ព័ន្ធ។

បុរសអ្នកជំងឺកូវីដ១៩ ឈ្មោះ ឈឿន រដ្ឋា អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ នៃក្រុមហ៊ុនML នៅរាជធានីភ្នំពេញ។

បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធ ត្រូវបានយកទៅព្យាបាល និងដាក់ឲ្យធ្វើ ចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី៕ អត្ថបទ៖ វុទ្ធឦសាន

ពិស្តារ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម