Connect with us

ព័ត៌មានជាតិ

ជ្រើសរើស​បុគ្គល​ឆ្នើម​២​រូប​សម្រាប់​ដឹកនាំ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

រដ្ឋបាលខេត្ត​ព្រះសីហនុ​បានជ្រើសរើស​បុគ្គល​ឆ្នើម ០២​រូប ក្នុងការ​ដឹកនាំ​សម្របសម្រួល និង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​កា​រ​រុករក ការជីក​គាស់ និង​ការធ្វើ​មាតុភូមិនិវត្តន៍​នូវ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​ដែល​ពលី​កាលពី​សម័យ​ស​ង្គ្រា​ម​នៅ​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ។

យោង​តាម​លិខិត​លេខ 367/CT-UP ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម រួមជាមួយ​គណៈកម្មកា​រ​ជំនាញ​ខេត្ត​ព្រះសីហនុ (​កម្ពុជា​) បាន​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ដោយ​ទទួលបាន​លទ្ធផល​ជាក់ស្តែង បានធ្វើ​ការរុករក ជីក​គាស់​ការធ្វើ​មាតុភូមិនិវត្តន៍​នូវ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​ដែល​ពលី​កាលសម័យ​សង្គ្រាម​នៅ​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ បាន​ចំនួន ៥៥​អដ្ឋិធាតុ ហើយ​បាន​បញ្ជូនទៅ​ប្រទេស​វៀតណាម ធ្វើបុណ្យ​រំលឹក​គុណ និង​បញ្ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការ​ប្រជាជន​ខេត្ត​គៀង​យ៉ាង បាន​ផ្ដល់ជូន​ប័ណ្ណសរសើរ​ជូន​បុគ្គល​ចំនួន ០២​រូប ដែលមាន​ស្នាដៃ​ឆ្នើម​លើ​កិច្ចការងារ​ខាងលើ​ចាប់ពី​ឆ្នាំ ២០១៣-២០២០។

លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជ្រើសរើស​បុគ្គល​ឆ្នើម ០២​រូប នៅ​ថ្ងៃទី​៣១​ឧសភា​បាន មានប្រសាសន៍ថា​«​យើង​ត្រូវ​ជ្រើសរើស​មន្ត្រី​ឆ្នើម ០២​រូប ដែលមាន​ពីរ​អង្គភាព ក្នុង​នោះ​មួយអង្គ​ភាព​មន្ត្រី​ឆ្នើម ០១​រូប ដែល​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​គៀង​យ៉ាង គ្រោង​នឹង​ផ្តល់​ប័ណ្ណសរសើរ​ដល់​បុគ្គល ០២​រូបនោះ ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ចសហប្រតិបត្តិការ​រុករក ជីក​គាស់ ការធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ »​។

លោក​អភិបាលរង ខេត្ត បាន​បន្ត​ថា ការជ្រើសរើស​បុគ្គល​ឆ្នើម ០២​រូប​សម្រាប់​បុគ្គល​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​រុករក ជីក​គាស់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​បាន​ពលី កាលពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា លើ​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​នេះ​គឺ​ត្រូវធ្វើឡើង​ប្រកបដោយ​តម្លាភាព និង​សុ​ក្រិ​ត្យ​ភាព៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម