នារីវ័យ១៨​ឆ្នាំ​ម្នាក់ចង ក​ សម្លាប់ខ្លួនដោយ​មិនដឹង​មូលហេតុ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នារីវ័យ១៨​ឆ្នាំ​ម្នាក់ចង ក​ សម្លាប់ខ្លួនដោយ​មិនដឹង​មូលហេតុ​

បានផុស

នៅ

មាន​ករណី​អត្តឃាត​(​ចងក​) សម្លាប់ខ្លួន មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អូរ​គគី​កណ្ដាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ឈ្មោះ នឿន ធា ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើត​ហេតុ​ខាងលើ ។​

តាម​ការបញ្ជាក់​របស់​គ្រួសារ​សពបានឲ្យដឹងថា នៅវេលាម៉ោង​១៥និង០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​រៀងរាល់ថ្ងៃ​ល្ងាច ជនរងគ្រោះ​តែង​ទៅ​មើល​គោ តែ​ល្ងាច​ថ្ងៃកើតហេតុ​មិនឃើញ​មក​ផ្ទះ​ដូច​សព្វដង ក៏​នាំគ្នា​ដើររក លុះដល់​ម៉ោង​១៩និង១៥​នាទី ប្រទះឃើញ​សាកសព​ចងក​ស្លាប់​នៅ​នឹង​ដើម​ស្វាយ​ក្រោយ​ផ្ទះ​ដោយ​យក​ខ្សែ​គោ ​ពណ៌​ ស​ ប្រវែង​មួយ​ម៉ែត្រ​កន្លះ​ ចង​ទៅនឹង​ដើម​ស្វាយ​កម្ពស់​បី​ម៉ែត្រ។​តាម​ការឆ្លើយបំភ្លឺ​រប​ស់​ក្រុមគ្រួសារ ជនរងគ្រោះ​មិនមាន​ជម្លោះ​ក្នុង​គ្រួសារ ឬ​មានការ​ស្តីបន្ទោស​ពី​ឪពុកម្តាយ​ឡើយ​។​

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាតចង ក​ សម្លាប់ខ្លួន​ពិត​ប្រាកដ​មែន ។​

បច្ចុប្បន្ន សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ​ទៅឲ្យ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១៤ នាទី មុន

ថ្ងៃទី​២២​ខែមិថុនា​នេះ រដ្ឋបាល​ខេត្ត​សៀមរាប រក​ឃើញ​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៣៩​នាក់​ និងករណី​ស្លាប់​ម្នាក់

កូវីដ-១៩២៣ នាទី មុន

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​ ចំនួន១៥​នាក់ថ្មី​ទៀត

ព័ត៌មានជាតិ៣៨ នាទី មុន

បុរស​ពោះម៉ាយ​ម្នាក់​ ចាប់​កូនស្រី​វ័យ​៦​ឆ្នាំ​សម្រាត​ខោអាវ​ធ្វើអំពើ​អាសអាភាស​យ៉ាង​ព្រៃផ្សៃ​ត្រូវ​នគរបាល​ឃាត់ខ្លួន​

ព័ត៌មានជាតិ៤៧ នាទី មុន

សំណុំរឿងកាប់សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​បាទី ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​សហ​ការណ៍​គ្នា​បំបែក​បាន​ហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំ បើកបុកម៉ូតូសង់ឌ្រ៊ីមពីក្រោយ បណ្តាលអោយស្ត្រីម្នាក់ស្លាប់និងបុរសម្នាក់រងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services