Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចែករំលែកទស្សនៈ ៦ ចំណុច​ក្នុង​​កិច្ច​ប្រជុំកំពូលទីក្រុង​សេអ៊ូល​ទី ២​

បានផុស

នៅ

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជនាចក្រកម្ពុជា បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចទៅកាន់កិច្ចប្រជុំកំពូលទី ក្រុងសេអ៊ូលទី ២​ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតងនិងគោលដៅ​សកលឆ្នាំ២០៣០ (P4G) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយ បរិយាប័ន្នពីជំងឺឆ្លងកូដីដែ-១៩ នៅយប់ថ្ងៃ៣១ខែឧសភាឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូទីក្រុងសេអ៊ូលសាធារណ រដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺកូរីដ-១៩ ទាំងក្នុងក្របខណ្ឌជាតិ, តំបន់ និងសកល ត្រូវតែរៀបចំគោលនយោបាយជាយុទ្ធសាស្រ្តវែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយប្រកបដោយភាពបុរេសកម្ម​សំដៅដោះស្រាយបញ្ហា ពាក់ព័ន្ធទាំងក្នុងទិដ្ឋភាពសង្គម,សេដ្ឋកិច្ចនិងបរិស្ថាន ដើម្បីលើកកម្ពស់ភាពធន់និង​ចីរភាព​នៃការអភិវឌ្ឍ។

ក្នុងស្មារតីនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ពាក់ព័ន្ធនឹងប្រធានបទនៃកិច្ចប្រជុំនាពេលនេះដែលត្រូវបង្កើនការយកចិត្តទុកដាក់ដូចខាងក្រោម ៖

(១) បន្តជំរុញនិងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចនិងប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួ អាកាសធាតុ។

(២) ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាពនិងការលើកកម្ពស់ការបញ្ញាបទស្សនាទាន បៃតងក្នុងការអភិវឌ្ឍជាពិសេសលើវិស័យ កសិកម្ម, ការអភិវឌ្ឍទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចវិលជុំ (circular econorry ), សេដ្ឋកិច្ច ឌីជីថល និងថាមពលកកើតឡើងវិញ ។

(៣) ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (Sustainable findrice) តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាពទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុតាមរយៈការរៀបចំនិងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតងនិងយន្ត ការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) ជាដើម។

(៤) ដាក់ចេញគោលនយោបាយលើកទឹកចិត្តព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់មុតស្រួចសំខាន់ៗដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើ គំរូធុរកិច្ចបៃតងហើយជំរុញវិស័យឯកជនឱ្យបង្កើនការចាប់អារម្មណ៍លើ​ការ​វិនិយោគបៃតងទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គមសេដ្ឋកិច្ច (impact investment) និងវិនិយោគពាជាជ្ជកម្ម(commercial investment) ដូចជាក្នុងបច្ចេកវិទ្យាបៃតងនិងថាមពលកកើតឡើងវិញ​។

(៥) ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដោយផ្តល់សារៈសំខាន់លើការលើកកម្ពស់ការវិនិយោគប្រក បដោយចីរភាពនិងការទទួលខុសត្រូវនិងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់និងការវិនិយោគក្នុងគ្រប់វិស័យតាមរយៈការជំរុញនិងលើកទឹកចិត្តការអភិវឌ្ឍឧស្សា ហកម្មបៃតងនិងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ។

(៦) លើកកម្ពស់លទ្ធភាពកាត់បន្ថយនិងប ( mitigation and adaptation) ទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការអភិរក្សធនធានធម្មជាតិ,ការអភិវឌ្ឍ ទីក្រុងនិងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំលើ​ការ​ស្រាវជ្រាវដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងតម្រូវការក្នុងការគ្រប់ គ្រងគ្រោះមហន្តរាយធម្មជាតិ

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម