Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី បាននិងកំពុង​ស្តារ​ប្រឡាយ​ទួល​ពង្រ​២ ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​ភាគ​ខាងលិចឆៀង​ខាងត្បូង​រាជធានី​

បានផុស

នៅ

​ដើម្បី​រំដោះ​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​ទួល​ពង្រ​២ ដែល​ប្រឡាយ​នេះ មាន​សារៈសំខាន់​ណាស់ ក្នុងការ​រំដោះ​ទឹក​ចេញពី​លំនៅឋាន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ភាគ​ខាងលិច ឆៀង​ខាងត្បូង​រាជធានី​ភ្នំពេញ បើ​ទៅះ​បី​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ប្រឈមមុខ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែមិថុនា​នេះ​ថា អនុវត្ត​តាម​ការណែនាំ​របស់​លោក​ ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាននិងកំពុង​ធ្វើ​សកម្មភាព​ស្ដារ​ប្រឡាយ​ទួល​ពង្រ​២ ដើម្បី​បើកមុខ​ទឹក​ហូរ​ឲ្យ​បាន​លឿន ក្នុង​ការ​រំដោះ​ទឹក​ចេញពី​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​រដូវវស្សា​នេះ។

​លោក​ ដួង ចាន់​សារ៉ាត់ ​បាន​បញ្ជាក់ថា ប្រឡាយ​នេះ​មាន​បណ្ដោយ​៦១០០​ម៉ែត្រ ចាប់ផ្តើម​ចេញពី​ផ្លូវជាតិ​លេខ​៣ ឆ្លងកាត់​សង្កាត់​ចោមចៅ​ទី​១ សង្កាត់​ចោមចៅ​ទី​២ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង ឆ្លងទៅ​សង្កាត់​ព្រៃ​ស ទម្លាក់​ទៅ​ស្ពាន​ព្រែក​ហា ដែលមាន​ទទឹង​ទំហំ​១០​ម៉ែត្រ​ទៅ​១៥​ម៉ែត្រ ដោយ​កន្លែង។ ការដ្ឋាន​នេះ​ បាន​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​កាលពី​ថ្ងៃទី​៣១​ ខែឧសភា ម្សិលមិញ ហើយ​គម្រោង​នេះ​ នឹង​បញ្ចប់ នៅក្នុង​ខែ​សីហា ឆ្នាំ​២០២១​ខាងមុខនេះ​។

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា ប្រឡាយ​នេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​រំដោះ​ទឹក កាត់បន្ថយ​បាន​នូវ​ការលិចលង់​លំនៅឋាន​ប្រជា​ពលរដ្ឋនៅក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មួយផ្នែក​ខ្លះ​នៃ​ខណ្ឌដង្កោ ពោល​គឺ​អាច​រំដោះ​ទឹកបាន​នៅ​ភាគ​ខាងលិច ឆៀង​ខាងត្បូង​រាជធានី​ភ្នំពេញ ខណៈ​ដែរ​តំបន់​ទាំងនេះ​បាន​ទទួល​រង​នូវ​ការ​លិចលង់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ កាលពី​ឆ្នាំ​២០២០ ដោយហេតុ​នេះ​ហើយ ទើប​លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អនុវត្ត​ការងារ​នេះ​ជាបន្ទាន់ ដើម្បី​រំដោះ​ទឹកបាន​នា​រដូវវស្សា​នេះ បើទោះបី​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ប្រឈមមុខ​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ ពោល​គឺ​ដៃ​ម្ខាង​ធ្វើការ​អភិវឌ្ឍ​និង​ដៃ​ម្ខាង​ទៀត បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​ខេត្តចំនួន ៦ មានអត្រា​អ្នក​ពុលស្រា​ស​ និង​ស្រា​ថ្នាំ​ច្រើនជាងគេ ចាប់​ពី​ឆ្នាំ​២០១៦

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥៦ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម